មហាសន្និបាតបានជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិថ្មីដែលមានសមាជិកចំនួន ២០ រូប។ លោក Nguyen Tuong Van អនុរដ្ឋមន្ត្រីក្រសួងសំណង់ត្រូវបានជ្រើសតាំងជាប្រធានសមាគមមិត្តភាពវៀតណាម-អាល់ហ្សេរីសម្រាប់អាណត្តិ ២០២៥-២០៣០។

leftcenterrightdel
ប្រតិភូថតរូបជាមួយគ្នា

នៅក្នុងមហាសន្និបាត លោក Nguyen Ngoc Hung អនុប្រធានសហភាពសហព័ន្ធអង្គការមិត្តភាពវៀតណាម បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏មានអត្ថន័យ និងលទ្ធផលជាក់ស្តែងដែលសមាគមមិត្តភាពវៀតណាម - អាល់ហ្សេរី សម្រេចបាននាពេលកន្លងមក។ លោក Nguyen Ngoc Hung សង្ឃឹមថា ក្នុងអាណត្តិថ្មី សមាគមនឹងបំពេញកាន់តែល្អនូវការជំរុញ និងការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សមាគមគប្បីបន្តផ្លាស់ប្តូរផ្នត់គំនិត ខ្លឹមសារ និងវិធីសាស្រ្តនៃប្រតិបត្តិការរបស់ខ្លួនឲ្យសមស្របទៅនឹងស្ថានភាពថ្មី អភិវឌ្ឍសមាគមតាមទិសដៅប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាព បង្កើនកិច្ចសហការជាមួយដៃគូក្នុងនិងក្រៅប្រទេស។

ដោយសម្តែងនូវការរីករាយដែលបានចូលរួមមហាសន្និបាតនេះ លោក Ouhaddad Mohamed ភារធារីនៃស្ថានទូតអាល់ហ្សេរីប្រចាំនៅវៀតណាមបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនវៀតណាមបានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមមិត្តភាពវៀតណាម-អាល់ហ្សេរី ហើយសង្ឃឹមថាសមាគមនឹងបន្តជួយគាំទ្រ និងរួមដំណើរជាមួយស្ថានទូតក្នុងការរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong