គម្រោងដែលបានសម្ពោធរួមមាន៖ គម្រោងបើកទូលាយអាកាសយានដ្ឋាន Dien Bien គម្រោងសាងសង់ផ្លូវល្បឿនលឿន Tuyen Quang-Phu Tho តភ្ជាប់ជាមួយផ្លូវល្បឿនលឿន Noi Bai-Lao Cai គម្រោងសាងសង់ផ្លូវល្បឿនលឿន My Thuan-Can Tho និងគម្រោងសាងសង់ស្ពាន My Thuan 2។

leftcenterrightdel
លោក Pham Minh Chinh និងគណៈប្រតិភូ កាត់ខ្សែបូសម្ពោធគម្រោងបើកទូលាយអាកាសយានដ្ឋាន Dien Bien

គម្រោងបើកទូលាយអាកាសយានដ្ឋាន Dien Bien ដែលវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម (ACV) បានចាប់ផ្តើមនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២ ជាមួយនឹងទុនវិនិយោគសរុបជាង ១,៤៦៧ ពាន់លានដុង ហើយបញ្ចប់ជាស្ថារពរនៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២ ខែធ្នូ។ គម្រោងសាងសង់ផ្លូវល្បឿនលឿន Tuyen Quang-Phu Tho តភ្ជាប់ជាមួយផ្លូវល្បឿនលឿន Noi Bai-Lao Cai មានប្រវែងសរុប ៤០.២ គីឡូម៉ែត្រ ដោយមានទុនវិនិយោគសរុបជាង ៣,៧៥០ ពាន់លានដុង។ គម្រោងសាងសង់ផ្លូវល្បឿនលឿន My Thuan-Can Tho ប្រវែងជិត ២៣ គីឡូម៉ែត្រ ដោយមានទុនវិនិយោគសរុបជាង ៤,៨០០ ពាន់លានដុង។ គម្រោងនេះបានបើកការដ្ឋាននសាងសង់នៅខែមករា ឆ្នាំ២០២១។ គម្រោងសាងសង់ស្ពាន My Thuan 2 គឺជាគម្រោងសំខាន់របស់ប្រទេសជាតិ ដោយមានទុនវិនិយោគសរុបជាង ៥,០០០ ពាន់លានដុង។ ស្ពាន My Thuan 2 តភ្ជាប់ខេត្ត Tien Giang និងខេត្ត Vinh Long។

ថ្លែងក្នុងពិធី លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ការដឹកជញ្ជូននិយាយរួម និងផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងកំពង់ផែនិយាយដោយឡែកនាំមកនូវប្រសិទ្ធភាពយ៉ាងច្បាស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ក្រសួងគមនាគមដឹកជញ្ជូនវៀតណាម ស្ថាប័នពាក់ព័ន្ធ និងខេត្ត-ក្រុងពាក់ព័ន្ធត្រូវប្រើប្រាស់គម្រោងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្រាវជ្រាវនិងតភ្ជាប់គម្រោងទាំងនេះជាមួយនឹងសំណង់ទាក់ទង។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្តូរទីលំនៅដោយសារគម្រោងនេះ ដោយធានានូវគោលការណ៍ថា ប្រជាពលរដ្ឋនឹងមានភាពប្រសើរជាង។

នៅក្នុងពិធីនេះ លោក Pham Minh Chinh និងថ្នាក់ដឹកនាំ បានអនុវត្តពិធីសម្ពោធគម្រោងដឹកជញ្ជូនសំខាន់ៗចំនួន៤៕

បកប្រែដោយ Thuy Anh