អញ្ជើញថ្លែងមតិក្នុងព្រឹត្តការណ៍នេះ លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងម៉ុងហ្គោលី ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ដោយឥតឈបឈរ ក្លាយជានិមិត្តសញ្ញានៃចំណងមិត្តភាពដ៏រឹងមាំ។

leftcenterrightdel
លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ថ្លែងក្នុងព្រឹត្តិការណ៍

ក្នុងឱកាសនេះ លោក Le Minh Hoan បានរំលឹកឡើងវិញនូវសមិទ្ធិផលមួយចំនួននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ដោយអះអាងថា ប្រជាជននៃប្រទេសទាំងពីរតែងតែខិតខំកសាង និងពង្រឹងទំនាក់ទំនងលើវិស័យ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ និងការអនុវត្តច្បាប់ អប់រំ វប្បធម៌ កីឡា ទេសចរណ៍ កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ និងតំបន់។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម - ម៉ុងហ្គោលី ដែលត្រូវបានអភិវឌ្ឍក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ លើកកម្ពស់ការយល់ដឹង និងគោរពគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការអភិវឌ្ឍស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងទ្វេភាគី។

រីឯខ្លួនវិញ លោក Jadamba Enkhbayar រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កសិកម្ម និងឧស្សាហកម្មធុនស្រាលម៉ុងហ្គោលី បានចាត់ទុកថា ព្រឹត្តិការណ៍រំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ុងហ្គោលី គឺជាជំហានសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកបានអះអាងថា ប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងសន្យានឹងបន្តគាំទ្រ និងជំរុញសកម្មភាពធ្វើអាជីវកម្មដែលមានផលប្រយោជន៍សម្រាប់ទាំងវៀតណាម និងម៉ុងហ្គោលី៕

បកប្រែដោយ Thuy Anh