នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំសភាទាំងពីរនៃសាធារណរដ្ឋ Dominica បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់ៗ។ លោក Pham Minh Chinh គឺជាមេដឹកនាំជាន់ខ្ពស់ដំបូងរបស់វៀតណាមដែលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋ Dominica ក្នុងឱកាសប្រទេសទាំងពីររំលឹកខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៥ / ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥)។

leftcenterrightdel
លោក Pham Minh Chinh ជួបជាមួយលោក Ricardo de los Santos Polanco

ថ្នាក់ដឹកនាំសភាទាំងពីរនៃ Dominica បានបញ្ជាក់ពីការគាំទ្រចំពោះទិសដៅ និងវិធានការរបស់រដ្ឋាភិបាលទាំងពីរដើម្បីជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីចូលកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ព្រមទាំង សន្យាគាំទ្រយ៉ាងមុតមាំនូវការចរចារវាងប្រទេសទាំងពីរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការពារការវិនិយោគ កិច្ចសហប្រតិបត្តិការវប្បធម៌ ការអប់រំ-បណ្តុះបណ្តាល និងការលើកលែងទិដ្ឋាការ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងខ្លាំងក្លាក្នុងការជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់កម្រិតខ្ពស់ថ្មី។

* នារសៀលថ្ងៃទី២០ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Miguel Mejia អគ្គលេខាគណបក្សចលនាឯកភាពឆ្វេងនិយម (MIU) រដ្ឋមន្ត្រីគោលនយោបាយសមាហរណកម្មតំបន់នៃសាធារណៈរដ្ឋ Dominica។

leftcenterrightdel
លោក Pham Minh Chinh ទទួលជួបលោក Miguel Mejia (រូបថត៖ vnanet.vn)

ចែករំលែកលទ្ធផលនៃកិច្ចពិភាក្សាជាមួយលោក Luis Abinader ប្រធានាធិបតី លោក Pham Minh Chinh បានស្នើថា គណបក្ស MIU ក្នុងនាមជាសមាជិកនៃសម្ព័ន្ធដែលកំពុងកាន់អំណាច បន្តគាំទ្រទិសដៅ និងវិធានការនានាដើម្បីពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ ឆ្ពោះទៅរំលឹកខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូត ជាពិសេសការបង្កើនដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាអន្តរជាតិនានា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ រួមទាំងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលចុះហត្ថលេខារវាងបក្សទាំងពីរដំណាក់កាល ២០២៣-២០២៨។ លោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្ម និងការវិនិយោគលើវិស័យដែលប្រទេសនីមួយៗមានប្រៀបខ្លាំង នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

លោក Miguel Mejia បានសម្តែងនូវបំណងប្រាថ្នារបស់គណបក្ស MIU ក្នុងការបន្តផ្លាស់ប្តូរ និងសិក្សាពីបទពិសោធ សមិទ្ធិផលក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ លោកអះអាងថា នឹងជំរុញការតភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យមានសក្តានុពល រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលវេលាខាងមុខ៕

បកប្រែដោយ Thuy Anh