លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុនឥណ្ឌា Adani
កប.អនឡាញ - នារសៀលថ្ងៃទី ២២ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Gautam Adani ប្រធានសម្ព័ន្ធក្រុមហ៊ុន Adani ដែលជាសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំជាងគេរបស់ឥណ្ឌា។
លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមតែងតែស្វាគមន៍សម្ព័ន្ធក្រុមហ៊ុនធំៗរបស់ឥណ្ឌា រួមទាំង សម្ព័ន្ធក្រុមហ៊ុន Adani មកបណ្តាក់ទុននៅវៀតណាមលើវិស័យយុទ្ធសាស្ត្រ ដូចជាហេដ្ឋារចនាសម្ព័ន្ធ និងថាមពល...
លោក Gautam Adani បានវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម ជាពិសេសគឺការយកចិត្តទុកដាក់ និងការដោះស្រាយការលំបាក ដើម្បីជួយធុរកិច្ចអភិវឌ្ឍប្រកបដោយចីរភាព។ លោក Gautam Adani បានឧទ្ទេសនាមជូនលោក Pham Minh Chinh អំពីសម្ព័ន្ធក្រុមហ៊ុន Adani និងយុទ្ធសាស្ត្រសហប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាមដោយមានតម្លៃវិនិយោគសរុប ១០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ លោកបានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនមានបំណងវិនិយោគនៅវៀតណាមលើវិស័យមួយចំនួនដូចជា កំពង់ផែសមុទ្រ ថាមពលបៃតង អាកាសយានដ្ឋាន ផ្លូវទឹកក្នុងស្រុក និងវិស័យផ្សេងទៀតដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។
|
|
លោក Pham Minh Chinh ទទួលជួបលោក Gautam Adani (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh សម្ដែងសេចក្តីសោមនស្សរីករាយដោយបានដឹងថា សម្ព័ន្ធក្រុមមហ៊ុន Adani បានបើកការិយាល័យតំណាងប្រចាំប្រទេសវៀតណាម និងកសាងផែនការវិនិយោគរយៈពេលវែងនៅប្រទេសវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើថា សម្ព័ន្ធក្រុមហ៊ុន Adani នឹងនាំមកវៀតណាមនូវបច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត ការគ្រប់គ្រងទំនើប ដែលមានតម្លៃបន្ថែមខ្ពស់ ឥទ្ធិពល តភ្ជាប់ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច រួមទាំងធុរកិច្ចឥណ្ឌានិយាយរួម និងសម្ព័ន្ធក្រុមហ៊ុន Adani និយាយដោយឡែក វិនិយោគប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពនៅវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន៕
បកប្រែដោយ Thuy Anh