លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានទៅទស្សនាបន្ទប់ប្រពៃណី និងប្រព័ន្ធបរិក្ខាររបស់វិទ្យាស្ថានការពារជាតិ; ស្តាប់ថ្នាក់ដឹកនាំរបស់វិទ្យាស្ថានរាយការអំពីទិដ្ឋភាពទូទៅនៃប្រវត្តិនៃការបង្កើត ការអភិវឌ្ឍ និងលទ្ធផលនៃការអនុវត្តភារកិច្ចរបស់ខ្លួនក្នុងរយៈពេលកន្លងមក ដោយផ្តោតលើឆ្នាំ ២០២៣។

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh វាយតម្លៃថា វិទ្យាស្ថានការពារជាតិជាមជ្ឈមណ្ឌលឈានមុខគេក្នុងការអប់រំនិងបណ្តុះបណ្តាលនិងស្រាវជ្រាវវិទ្យាសាស្ត្រ  កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កងទ័ព និងប្រទេសជាតិដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលការណ៍ មាគ៌ានិងទស្សនៈរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងរបស់រដ្ឋាភិបាលស្តីពីការការពារជាតិ និងសន្តិសុខ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយឧត្តមសេនីយ៍ Phan Van Giang រួមជាមួយប្រតិភូ និងថ្នាក់ដឹកនាំវិទ្យាស្ថានការពារជាតិ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យគណៈកម្មាធិការបក្ស និងគណៈនាយកនៃវិទ្យាស្ថានការពារជាតិ បន្តប្រកាន់ខ្ជាប់យ៉ាងស៊ីជម្រៅ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ និងមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីវិស័យយោធា និងការពារជាតិសន្តិសុខ ជាពិសេសអនុវត្តសេចក្តីសម្រេចចិត្តនៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី៨ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។ លោកនាយករដ្ឋមន្ត្រីក៏ជំរុញវិទ្យាស្ថានបង្កើតគម្រោងនានា អនុវត្តដំណោះស្រាយឱ្យស៊ីសង្វាក់គ្នា បង្កើតរបកគំហើញនានាដើម្បីលើកកំពស់គុណភាពអប់រំ ហ្វឹកហាត់ និងបណ្តុះបណ្តាល រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់បក្ស រដ្ឋ និងកងកម្លាំងប្រដាប់អាវុធ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យវិទ្យាស្ថានការពារជាតិត្រូវពង្រឹងការត្រួតពិនិត្យ ដើម្បីធានាការបង្រៀនជាក់ស្តែង និងមានប្រសិទ្ធភាព ព្រមទាំងអនុវត្តបានល្អនូវគោលការណ៍របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសស្តីពីការអប់រំនិងបណ្តុះបណ្តាល។ ទន្ទឹមនឹងនោះ វិទ្យាស្ថានការពារជាតិត្រូវបន្តពង្រីក និងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពការទូតការពារជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសលើការហ្វឹកហាត់ ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ ព្រមទាំងអនុវត្តការបណ្តុះបណ្តាល និងបំប៉នកម្មាភិបាលយោធាជាន់ខ្ពស់ឱ្យបានល្អសម្រាប់ប្រទេសមិត្ត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងការជឿជាក់ថា វិទ្យាស្ថានការពារជាតិនឹងបន្តផ្លាស់ថ្មី អភិវឌ្ឍយ៉ាងខ្លាំងក្លា បំពេញភារកិច្ចយ៉ាងល្អ រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Huyen Trang