leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូល AZEC (រូបថត៖ vnanet.vn) 

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានចេញសារដ៏រឹងមាំមួយដែលមានប្រធានបទ “ឆន្ទៈរួមគ្នា ការប្តេជ្ញាចិត្តខ្ពស់ និងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ឆ្ពោះទៅរក​ទ្វីបអាស៊ី​អភិវឌ្ឍ​ន៍​ដោយ​មាន​ការបំភាយ​ឧស្ម័ន​សូន្យ”។ ដើម្បីរួមចំណែកសម្រេចបានគោលដៅរបស់ AZEC លោក Pham Minh Chinh បានស្នើឲ្យវិស័យនានាជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ត្រូវផ្តោតលើការស្រាវជ្រាវ អភិវឌ្ឍន៍ ធ្វើពិពិធកម្មប្រភពថាមពលស្អាត និងបច្ចេកវិទ្យាថ្មី ជំរុញការផ្ទេរបច្ចេកវិទ្យាសំដៅធានាថា ប្រភពថាមពលស្អាតត្រូវបានទទួលប្រើប្រាស់យ៉ាងទូលំទូលាយ ឆ្លើយតបនឹងសមត្ថភាពទូទាត់នៅតំបន់អាស៊ី ធានាការផ្លាស់ប្តូរថាមពលស្អាតស្របតាមលក្ខខណ្ឌរបស់ប្រទេសនីមួយៗ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ AZEC (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា ដោយមានការប្តេជ្ញាចិត្តខ្ពស់និងធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ទ្វីបអាស៊ីមានការបំភាយឧស្ម័ន​សូន្យនឹងក្លាយជាការពិត នាំមកនូវភាពសម្បូររុងរឿងសម្រាប់សហគមន៍បណ្ដាប្រទេសអាស៊ី និងអនាគតប្រកបដោយចីរភាពលើទូទាំងពិភពលោក៕

បកប្រែដោយ Thanh Cong