នៅក្នុងជំនួបនេះ លោក Pham Minh Chinh វាយតម្លៃខ្ពស់ចំពោះការរួមចំណែកសំខាន់ៗរបស់ JICA ក៏ដូចជាប្រធាន JICA ផ្ទាល់ក្នុងការអនុវត្តគម្រោង ODA នៅវៀតណាមនាពេលថ្មីៗនេះ។ លោក Pham Minh Chinh បញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំង ហើយតែងតែខិតខំអនុវត្តយ៉ាងម៉ត់ចត់ និងមានប្រសិទ្ធភាពនូវទុនកម្ចី ODA។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Tanaka Akihiko ប្រធានទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានស្នើឱ្យ JICA សម្របសម្រួលកាន់តែជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដើម្បីអនុវត្តទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងនៅលើពិភពលោក” រវាងវៀតណាម និងជប៉ុនជាមួយនឹងកម្មវិធី និងគម្រោងជាក់លាក់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Tanaka Akihiko ប្រធាន​ទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (រូបថត៖ vnanet.vn)

ជាពិសេស ភាគីជប៉ុនបន្តយកចិត្តទុកដាក់ និងស្រាវជ្រាវលើការផ្តល់ ODA ជំនាន់ថ្មីក្រោមជំនួយថវិកាសម្រាប់វៀតណាម អភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ គាំទ្រវៀតណាមក្នុងការអភិវឌ្ឍវិស័យថ្មីៗដូចជា បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ឧស្សាហកម្ម semiconductor នវានុវត្តន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម សុខាភិបាល ការអប់រំ ការពារបរិស្ថាន និងការលើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ល។

លោក Tanaka Akihiko បានបញ្ជាក់ថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់​វៀតណាម ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការស្របតាមអាទិភាពដែលនាយករដ្ឋមន្ត្រីបានលើកឡើង។ លោក Tanaka Akihiko សង្ឃឹមថា ភាគីវៀតណាមនឹងសម្របសម្រួលដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតឡើងក្នុងអំឡុងពេលអនុវត្តគម្រោងជាក់ស្តែង​៕

បកប្រែដោយ Huyen Trang