ក្នុងកិច្ចពិភាក្សាជាមួយលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ លោក Pham Minh Chinh បានស្នើឲ្យជប៉ុនយកចិត្តទុកដាក់ និងគាំទ្រវៀតណាមក្នុងការ ពិនិត្យអង្កេត សាងសង់ និងផ្តល់ទុន ODA ជំនាន់ថ្មីសម្រាប់បណ្ដាគម្រោងសាងសង់ កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល បរិវត្តកម្មបៃតង។

លោក Pham Minh Chinh ក៏បានស្នើជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម រួមទាំងការទទួលពលករវៀតណាមទៅធ្វើការនៅប្រទេសជប៉ុនថែមទៀត សម្រួលនីតិវិធីទិដ្ឋាការ  ឆ្ពោះទៅលើកលែងទិដ្ឋាការសម្រាប់ជនជាតិវៀតណាម ដែលចូលប្រទេសជប៉ុននាពេលឆាប់ៗនេះ។

leftcenterrightdel
លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន  ទទួលបដិសណ្ឋារកិច្ច លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយលោក  Srettha Thavisin នាយករដ្ឋមន្ត្រីថៃ ភាគីទាំងពីរបានឯកភាពសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពដាក់ពង្រាយទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រពង្រឹងវៀតណាម-ថៃ ដំណាក់កាល ២០២២-២០២៧ នាំទំហំពាណិជ្ជកម្មសម្រេចបានគោលដៅ ២៥ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗខាងមុខ។ ភាគីទាំងពីរបានឯកភាពផ្តោតសំខាន់លើការអនុវត្តគំនិតផ្តួចផ្តើម “ការតភ្ជាប់ទាំង ៣” ដោយផ្តោតលើវិស័យដូចជា បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងសេដ្ឋកិច្ចវិលជុំ ខិតខំនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតខ្ពស់ថ្មីមួយ។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ការផ្លាស់ប្តូរព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

នៅក្នុងជំនួបជាមួយលោក Ferdinand Marcos Jr.ប្រធានាធិបតីហ្វីលីពីន ថ្នាក់ដឹកនាំទាំងពីរបានឯកភាពអនុវត្តយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្តានុពល និងប្រៀបខ្លាំង។ ភាគីទាំងពីរក៏បានអះអាងបន្តរក្សាកិច្ចសហប្រតិបត្តិការលើបញ្ហាពិភពលោកដូចជា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។

ក្នុងជំនួបជាមួយព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkiah លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៣-២០២៧ និងលទ្ធផល និងកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ របស់នាយករដ្ឋមន្ត្រីវៀតណាម (ខែកុម្ភៈ ឆ្នាំ២០២៣)។ ព្រះមហាក្សត្រប្រ៊ុយណេ គាំទ្រវិធានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានអះអាងថា នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលដ៏សមស្របក្នុងឆ្នាំ២០២៤។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី (រូបថត៖ vnanet.vn)

នៅក្នុងជំនួបជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ភាគីទាំងពីរបានអះអាងថានឹងបន្តបង្កើនការជួបជុំ និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ និងរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីពាណិជ្ជកម្មលើកទី ៤ នាពេលឆាប់ៗ ដើម្បីពិភាក្សាអំពីវិធានការជាក់ស្តែងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីក្នុងទិសដៅប្រកបដោយតុល្យភាព បង្កើតលក្ខខណ្ឌអំណោយផលដល់ការនាំចេញ និងនាំចូល ទាញយកសក្តានុពលដោយប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang