ខេត្ត Kien Giang គឺជាគោលដៅទេសចរណ៍ស្និទស្នាលបំផុតលើពិភពលោក
កប.អនឡាញ - គេហទំព័រ Booking.com ទើបតែបានចេញផ្សាយបញ្ជី “គោលដៅទេសចរណ៍ស្និទស្នាលបំផុត ១០ លើពិភពលោក” ក្នុងក្របខណ្ឌនៃកម្មវិធីប្រគល់ពានរង្វាន់ Traveler Review Awards លើកទី ១៣ រួមទាំងខេត្ត Kien Giang (វៀតណាម) ផងដែរ។ ខេត្ត Kien Giang ស្ថិតក្នុងបញ្ជីគោលដៅស្និទស្នាលក្នុងពិភពលោក ដោយមានសេវាកម្មទេសចរណ៍ល្អ។
ខេត្ត Kien Giang ទាក់ទាញភ្ញៀវទេសចរជាមួយនឹងសម្រស់ធម្មជាតិដ៏អស្ចារ្យ ឆ្នេរស្អាត ព្រៃលិចទឹកប្រៃខៀវស្រងាត់ ជាពិសេសគឺកោះ Phu Quoc ដ៏ល្បីល្បាញ។ មិនត្រឹមតែមានទេសភាពដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ Kien Giang ក៏ទាក់ទាញអ្នកទេសចរដោយដំណើរការទេសចរណ៍ស្វែងយល់អំពីតម្លៃប្រពៃណីដ៏ពិសេស ភាពរួសរាយរាក់ទាក់របស់ប្រជាជននៅមូលដ្ឋាន។
    |
 |
សម្រស់ធម្មជាតិនៃខេត្ត Kien Giang |
នេះក៏ជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស្នាក់នៅនៅខេត្ត Kien Giang ក្នុងការផ្តល់នូវសេវាកម្មប្រកបដោយគុណភាពល្អ រួមចំណែកលើកតម្កើងភាពស្រស់ស្អាត និងអត្តសញ្ញាណនៃមូលដ្ឋាននេះ។
ក្រៅពី Kien Giang បញ្ជីនៃគោលដៅមិត្តភាពបំផុតទាំង ១០ នៅលើពិភពលោកក៏ផ្តល់កិត្តិយសដល់ Osijek-Baranja (ក្រូអាត), Kakheti (Georgia), Madeira (ព័រទុយហ្គាល់), Misiones (អាហ្សង់ទីន), Graubünden (ស្វីស), South Australia (អូស្ត្រាលី), Bretagne (បារាំង)។ល៕
បកប្រែដោយ Thuy Anh