ខេត្ត Ninh Binh ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិរាប់ម៉ឺននាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៥
កប.អនឡាញ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៥ ខេត្ត Ninh Binh ភាគខាងជើងវៀតណាម បានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ៣៥,០០០ នាក់។
យោងតាមព័ត៌មានពីមន្ទីរទេសចរណ៍ខេត្ត Ninh Binh នាព្រឹកថ្ងៃទី៣១ ខែមករា បានឲ្យដឹងថា ចាប់ពីដើមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥ (ថ្ងៃទី២៥ ខែមករា) ដល់ថ្ងៃទី៣០ ខែមករា ខេត្តបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ១៣០,៨៤០ នាក់ (កើនឡើង ១១.៣៧% បើធៀបនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៤) ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣៤,៧៥៣ នាក់។ ជាពិសេស នាថ្ងៃទី ៣០ ខែមករា ខេត្ត Ninh Binh បានទទួលភ្ញៀវទេសចរប្រមាណ ៧១,៣៣០ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១០,២៣០ នាក់។
|
|
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាវត្ត Bai Dinh |
សូមរំលឹកថា នាថ្ងៃទី ២៩ ខែមករា មន្ទីរទេសចរណ៍ខេត្ត Ninh Binh បានរៀបចំពិធីទទួលក្រុមភ្ញៀវទេសចរដំបូងនៃឆ្នាំថ្មី។ នៅឯគោលដៅទេសចរណ៍នានា លោក Bui Van Manh នាយកមន្ទីរទេសចរណ៍ខេត្ត Ninh Binh និងតំណាងគោលដៅទេសចរណ៍ បានជូនផ្កា អំណោយ និងអាំងប៉ាវ ដល់ភ្ញៀវទេសចរ។
ក្នុងឆ្នាំ២០២៥ ផ្នែកទេសចរណ៍ខេត្ត Ninh Binh ដាក់គោលដៅទទួលភ្ញៀវទេសចរជាង ៩.១ លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ២ លាននាក់ ជាមួយនឹងចំណូលជាង ១០,០០០ ពាន់លានដុង៕
បកប្រែដោយ Thuy Anh