នេះគឺជាការវាយតម្លៃនៃគេហទំព័រ https://www.traveloffpath.com ដែលជាគេហទំព័រព័ត៌មានអំពីទេសចរណ៍ធំបំផុតនៅអាមេរិកខាងជើង។ យោងតាមអត្ថបទនោះ ឆ្នាំ២០២៤ គឺជាឆ្នាំទេសចរណ៍របស់អាស៊ី ដែលភ្ញៀវទេសចរអន្តរជាតិជាច្រើននឹងយកចិត្តទុកដាក់ដល់ប្រទេសវៀតណាម។

leftcenterrightdel
ភ្ញៀវទេសចរបរទេសនៅទីក្រុង Hoi An (រូបថត៖ vnanet.vn)

ប្រទេសវៀតណាមដែលត្រូវបានគេស្គាល់ថាជា "ពេជ្រនៃអាស៊ីអាគ្នេយ៍" អស់រយៈពេលជាច្រើនឆ្នាំ ហើយបន្តបញ្ចេញពន្លឺជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាតបំផុតនៅក្នុងតំបន់ និងវប្បធម៌ដ៏សម្បូរបែប។ ជាមួយនឹងការរក្សាបានស្ថិរភាពនយោបាយ​ល្អ អត្ថបទនេះបញ្ជាក់ថា វៀតណាមមានសុវត្ថិភាព និងស្ថិរភាពជាងប្រទេសជាច្រើនក្នុងពិភពលោក។ យោងតាមអត្ថបទមួយនេះ វៀតណាមជាគោលដៅដ៏ទាក់ទាញបំផុតមួយនៅអាស៊ី។ សម្រាប់អ្នកដែលចង់ស្វែងយល់ពីធម្មជាតិ និងវប្បធម៌មូលដ្ឋាន ប្រទេសវៀតណាមគឺជាគោលដៅដ៏ល្អ៕

បកប្រែដោយ Thuy Anh