leftcenterrightdel
ភ្ញៀវទេសចរណ៍ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅកំពង់ផែ Tien Sa (រូបថត៖ VOV)

នេះគឺជាក្រុមទេសចរណ៍អន្តរជាតិដំបូងគេដែលធ្វើដំណើរតាមកប៉ាល់ទៅកាន់ទីក្រុង Da Nang ក្នុងឆ្នាំថ្មីឆ្នាំ ២០២៤។ ភ្ញៀវទេសចរចំនួន ២០០០ នាក់នេះភាគច្រើនមកពីប្រទេសហូឡង់ ប្រទេសនៅអឺរ៉ុប កាណាដា អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី...។ ភ្ញៀវទេសចរមានរយៈពេលមួយថ្ងៃសម្រាប់ទៅទស្សនាគោលដៅល្បីៗរបស់ទីក្រុង Da Nang ដូចជា រមណីដ្ឋាន Ngu Hanh Son, វត្ត Linh Ung សារមន្ទីរចម្លាក់ចាម Da Nang ជាដើម។ លោកស្រី Huynh Thi Huong Lan នាយិការងមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖

“វិស័យទេសចរណ៍ Da Nang មានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការទទួលស្វាគមន៍នាវាទេសចរណ៍ដើមដំបូងដែលចូលចតនៅកំពង់ផែ ដោយបានអះអាងថា ទីក្រុង Da Nang នៅតែជាគោលដៅទាក់ទាញ ហើយប្រជាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ វិស័យទេសចរណ៍របស់ទីក្រុងនឹងសម្របសម្រួលជាមួយមន្ទីរ និងសាខានានា ដើម្បីបន្តការនាំចេញខ្លឹមសារផ្សព្វផ្សាយទៅកាន់ទីផ្សារអ្នកដំណើរតាមនាវា ព្រោះនេះក៏ជាប្រភពនៃភ្ញៀវទេសចរដែលរួមចំណែកធ្វើឱ្យចំនួនភ្ញៀវទេសចរចូលមកទីក្រុង Da Nang ផងដែរ”៕

តាម vovworld.vn