ល្បឿនកំណើនជាមធ្យមនៃតម្លៃផលិតកម្មដំណាំទទួលបានពី ២.២ ទៅ ២.៥% ក្នុងមួយឆ្នាំ ឧស្សាហកម្មកែច្នៃជាមធ្យមពី ៨ ទៅ ១០% ក្នុងមួយឆ្នាំ។ ដល់ឆ្នាំ ២០៥០ វិស័យដាំដុះក្លាយទៅជាវិស័យសេដ្ឋកិច្ចបច្ចេកទេសទំនើបដោយស្ថិតក្នុងក្រុមប្រទេសឈានមុខក្នុងតំបន់ និងនៅលើពិភពលោក។ វៀតណាមក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃជ្រៅនៃវិស័យកសិកម្មពិភពលោក។ 

leftcenterrightdel
រូបថតឧទាហរណ៍៖ VOV

យុទ្ធសាស្ត្រនេះបានចែងយ៉ាងច្បាស់លាស់ថា វៀតណាមរក្សាស្ថិរភាពផ្ទៃដីដាំស្រូវចំនួន ៣.៥៦ លានហិកតា ក្នុងនោះផ្ទៃដី ៣ លានហិកតាសម្រាប់ដាំស្រូវទឹក ជាមួយទិន្នផលជាង ៣៥ លានតោន។ ប្រការនេះជួយធានាសន្តិសុខស្បៀងអាហារ ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ កែច្នៃ បម្រុងទុក និងនាំចេញផងដែរ៕

តាម vovworld.vn