ទិន្នន័យស្វែងរកឆ្នាំ២០២៣ នៃគេហទំព័រ Agoda បង្ហាញថា និន្នាការនៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសវៀតណាម និងភ្ញៀវទេសចរវៀតណាមដែលចង់ស្វែងយល់ពីគោលដៅទេសចរណ៍នៅលើពិភពលោកកំពុងកើនឡើង។ ជាពិសេស លទ្ធផលស្វែងរកអំពីគោលដៅទេសចរណ៍នៅវៀតណាម កើនឡើងរហូតដល់ ២៩៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
សមុទ្រ Son Tra ទីក្រុង Da Nang (រូបថត៖ vietnamplus.vn)

លោក Vu Ngoc Lam នាយក Agoda ប្រចាំវៀតណាមចែករំលែកថា វៀតណាមកាន់តែមានភាពទាក់ទាញចំពោះភ្ញៀវទេសចរអន្តរជាតិ ខណៈការធ្វើដំណើរកាន់តែមានភាពងាយស្រួល។ ដោយសាររូបភាពរបស់វៀតណាមត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មនៅក្នុងទីផ្សារអន្តរជាតិ ហើយមានគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការ... វៀតណាមកាន់តែមានភាពល្បីល្បាញ និងទាក់ទាញក្នុងក្រសែភ្នែកភ្ញៀវទេសចរបរទេស។

តាមនោះ ប្រទេសទាំង ៥ ដែលមានអ្នកស្វែងរកអំពីគោលដៅទេសចរណ៍នៅវៀតណាមច្រើនជាងគេគឺ៖ កូរ៉េខាងត្បូង អាមេរិក ជប៉ុន ថៃ និងសិង្ហបុរី៕

បកប្រែដោយ Thanh Cong