ប្រទេសកូរ៉េខាងត្បូងតែងតែត្រូវបានចាត់ទុកថាជាទីផ្សារអតិថិជនសំខាន់កំពូលសម្រាប់ទីក្រុងហូជីមិញ និងវៀតណាម។ យោងតាមស្ថិតិ ភ្ញៀវទេសចរកូរ៉េខាងត្បូងទៅកាន់ទីក្រុងហូជីមិញ នាំមុខគេទីផ្សារទេសចរណ៍អន្តរជាតិរបស់ទីក្រុងក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ ដែល​មាន​ចំនួន​ ៤៣៣,០០០ នាក់។ ខេត្ត Gyeongsangbuk-do គ្របដណ្តប់លើផ្ទៃដីប្រហែល ២០% នៃប្រទេសកូរ៉េខាងត្បូង និង​មានតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកដែលទទួលស្គាល់ដោយអង្គការយូណេស្កូ រួមជាមួយតំបន់ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ និងសកម្មភាពស្វែងយល់វប្បធម៌ជាប្រពៃណីជាច្រើន។

leftcenterrightdel
ការសម្តែងតន្ត្រីប្រពៃណីកូរ៉េខាងត្បូងនៅក្នុងសិក្ខាសាលា

លោក Le Truong Hien Hoa អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា៖ ខេត្ត Gyeongsangbuk-do នៃប្រទេសកូរ៉េខាងត្បូង គឺជាខេត្តដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ជាមួយនឹងរមណីដ្ឋានល្បីៗរាប់រយកន្លែង កំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែខ្លាំងឡើង ហើយវៀតណាមជាទីផ្សារសំខាន់មួយ​​នៅអាស៊ីអាគ្នេយ៍ចំពោះ​​ទេសចរណ៍កូរ៉េខាងត្បូងដែរ។ ភាពរួសរាយរាក់ទាក់របស់ប្រជាជនក្នុងតំបន់គឺជាការតភ្ជាប់ភ្ញៀវទេសចរទៅកាន់ទឹកដីនេះ។ តាមរយៈសកម្មភាពផ្សព្វផ្សាយទេសចរណ៍រវាងមូលដ្ឋាននានា​នៃប្រទេសទាំងពីរ វិស័យទេសចរណ៍នៃភាគីទាំងពីរនឹងងើបឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីជំងឺរាតត្បាត ហើយ​និងអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។

leftcenterrightdel
ខេត្ត Gyeongsangbuk-do ប្រគល់មេដាយជូនអង្គភាពអាជីវកម្មទេសចរណ៍វៀតណាម ដែលរួមចំណែកដល់វិស័យទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង

ថ្លែងក្នុងសិក្ខាសាលានេះ លោក Kim Sang-Cheol ប្រធាននាយកដ្ឋានវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Gyeongsangbuk-do បានជម្រាបជូនថា៖ ខេត្ត Gyeongsangbuk-do នឹងសាងសង់ និងបង្កើតភូមិវៀតណាមនៅស្រុក Bonghwa ដែល​អភិវឌ្ឍន៍ទៅជាតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងកម្សាន្ត។ ខេត្តនឹងកសាងតំបន់នេះឱ្យក្លាយជាតំបន់លេចធ្លោ​មួយ​ដើម្បីលើកកម្ពស់ចំណងមិត្តភាពរវាងកូរ៉េខាងត្បូង និងវៀតណាមលើគ្រប់វិស័យ៕

បកប្រែដោយ Duy Hoan