បន្ទាប់ពីទីក្រុងហាណូយ វៀតណាមមានទីក្រុងចំនួនពីរទៀតដែលអង្គការយូណេស្កូទទួលស្គាល់ជាទីក្រុងដែលមានភាពច្នៃប្រឌិតnគឺ ទីក្រុង Da Lat (ខេត្ត Lam Dong) ក្នុងវិស័យតន្ត្រី និងទីក្រុង Hoi An (ខេត្ត Quang Nam) ក្នុងវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ។

leftcenterrightdel
ប្រតិភូចូលរួមសន្និសីទអន្តរជាតិដើម្បីផ្ដល់យោបល់លើការរៀបចំឯកសារសុំចូលរួមបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូនៃទីក្រុង Hoi An

ទីក្រុងទាំងឡាយដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ នឹងខិតខំអនុវត្តកិច្ចសន្យាដែលលើកឡើងក្នុងឯកសារសុំចូលរួម និងសហការជាមួយសមាជិកផ្សេងទៀតនៃបណ្តាញដើម្បីជម្រុញវិធានការឆ្លើយតបនឹងបញ្ហាប្រឈមជាសាកល ដូចជាការប្រែប្រួលអាកាសធាតុ ការកើនឡើងនូវវិសមភាព និងនគរូបនីយកម្មយ៉ាងឆាប់រហ័ស៕

បកប្រែដោយ Thuy Anh