ស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ក្នុងបញ្ជីខាងលើគឺ Four Season Resort The Nam Hai (ទីរួមខេត្ត Dien Ban) ដែលមាន ៩៦.៤២/១០០ ពិន្ទុ។ រមណីយដ្ឋាននេះមានទីតាំងនៅជាប់នឹងឆ្នេរ Ha My ហើយត្រូវបានរចនាដ៏អស្ចារ្យនៅក្នុងរចនាតាមបែបប្រពៃណី។

leftcenterrightdel
រមណីយដ្ឋានវៀតណាមចំនួន ២ ស្ថិតក្នុងចំណោមរមណីយដ្ឋានល្អបំផុតទាំង ១៥ នៅអាស៊ី (រូបថត៖ vovworld.vn)

រមណីយដ្ឋាន Anantara Hoi An (ទីក្រុង Hoi An) ឈរនៅចំណាត់ថ្នាក់លេខ៨ ដោយមាន ៩៦.២៧/១០០ ពិន្ទុ។ រមណីយដ្ឋាន Anantara Hoi An មានទីតាំងនៅច្រាំងទន្លេ Hoai និងដើរឈានមុខគេក្នុងការមិនប្រើប្រាស់ដបទឹកប្លាស្ទិក ហើយការរចនារបស់រមណីយដ្ឋាននេះត្រូវបានបំផុសគំនិតពីស្ថាបត្យកម្មឥណ្ឌូចិន ក៏ដូចជាការប្រើប្រាស់ឧបករណ៍ដែលមិនប៉ះពាល់ដល់បរិស្ថាន៕

បកប្រែដោយ Thuy Anh