leftcenterrightdel
តំណាងក្រុមហ៊ុន Dalattourist ទទួលកិត្ដិនាមជា  “ក្រុមហ៊ុនទេសចរណ៍ដ៏មានកិត្យានុភាពនៅអាស៊ី - ប៉ាស៊ីហ្វិក” នៅវេទិកាផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចវៀតណាម - ឥណ្ឌា

នេះជាព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃទិវាបង្កើតសហភាពសមាគម UNESCO វៀតណាម និងខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌា ដើម្បីបង្កើតឱកាសជួបប្រាស្រ័យ ផ្លាស់ប្តូរវប្បធម៌ និងជំរុញកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងធុរកិច្ចនៃប្រទេសទាំងពីរលើវិស័យជាច្រើន។

leftcenterrightdel
ភ្ញៀវទេសចរធ្វើដំណើរដោយកន្ត្រកខ្សែកាបនៅ Da Lat ( រូបថត៖ Dalattourist)

Dalattourist គឺជាក្រុមហ៊ុនទេសចរណ៍ឈានមុខគេដែលប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងខេត្ត Lam Dong តំបន់ខ្ពង់រាបកណ្តាលវៀតណាម។ សហគ្រាសនេះកំពុងធ្វើអាជីវកម្មនៅតំបន់ទេសចរណ៍ល្បីៗដូចជា៖ តំបន់ទេសចរណ៍ទឹកធ្លាក់ Datanla, តំបន់ទេសចរណ៍ភ្នំ Langbiang, តំបន់ទេសចរណ៍កន្ដ្រកខ្សែកាប Da Lat, ភោជនីយដ្ឋាន Thuy Ta ...។

កិត្ដិនាមខាងលើគឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Dalattourist សម្រាប់ការរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍វៀតណាមនិយាយរួម និងទេសចរណ៍ខេត្ត Lam Dong និយាយដោយឡែក។ ទន្ទឹមនឹងនោះ រួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ ក៏ដូចជាជោគជ័យរួមនៃវេទិកាផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចវៀតណាម-ឥណ្ឌា៕

បកប្រែដោយ Pham Diep