ផ្នែកទេសចរណ៍វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១ លាននាក់នៅខែកក្កដា
កប.អនឡាញ - ក្នុងខែកក្កដា ឆ្នាំ២០២៣នេះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ១២.៥ លាននាក់។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៣ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកវៀតណាមទទួលបានជិត ៦.៦ លាននាក់ ស្មើនឹង ៨៣% នៃផែនការឆ្នាំ២០២៣។
យោងតាមព័ត៌មានពីនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) ក្នុងខែកក្កដា ឆ្នាំ២០២៣ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១ លាននាក់ កើនឡើង ៦.៥% ធៀបនឹងខែមុន។ នេះជាខែដំបូងគិតចាប់តាំងពីដើមឆ្នាំ២០២៣ មក ដែលផ្នែកទេសចរណ៍បទទួលបានភ្ញៀវអន្តរជាតិជាង ១ លាននាក់។
|
|
រូបថតឧទាហរណ៍ (dangcongsan.vn) |
ចំនួនភ្ញៀវទេសចរក្នុងស្រុកនៅខែកក្កដា ឆ្នាំ២០២៣ បានកើនឡើងដល់ ១២.៥ លាននាក់ ដែលក្នុងនោះ ៨.៣ លាននាក់បានស្នាក់នៅ។ ក្នុងរយៈពេល ៧ ខែដំបូង ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកវៀតណាម បានឈានដល់ជិត ៦.៦ លាននាក់ ស្មើនឹង ៨៣% នៃផែនការឆ្នាំ ២០២៣។ ចំនួនភ្ញៀវក្នុងស្រុកសរុបឈានដល់ ៧៦.៥ លាននាក់។ ប្រាក់ចំណូលសរុបរកបានពីការទទួលភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤១៦.៦ ពាន់ពាន់លានដុង។
ក្នុងចំណោមទីផ្សារទេសចរណ៍អន្តរជាតិឈានមុខទាំង ១០ នៃផ្នែកទេសចរណ៍វៀតណាមនោះ តំបន់អាស៊ីឦសានមានទីផ្សារចំនួន ៤ គឺកូរ៉េខាងត្បូង ចិន តៃវ៉ាន់ និងជប៉ុន។ អាស៊ីអាគ្នេយ៍មានទីផ្សារចំនួន ៣ រួមទាំងប្រទេសថៃ ម៉ាឡេស៊ី និងកម្ពុជា។ ប្រទេសអូស្ត្រាលីជាប់ចំណាត់ថ្នាក់ទី ៩ និងប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី១០។ រីឯនៅតំបន់អឺរ៉ុបវិញ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់គឺជាទីផ្សារធំបំផុត៕
បកប្រែដោយ Thanh Cong