ឥណ្ឌាជាទីផ្សារដ៏ទាក់ទាញសម្រាប់ទេសចរណ៍វៀតណាម
កប.អនឡាញ - យោងតាមនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម នៅឆមាសទី១ ឆ្នាំ២០២៣ នេះ ទេសចរណ៍វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥.៦ លាននាក់។ គួរកត់សម្គាល់ថា ទីផ្សារឥណ្ឌាមានកំណើនយ៉ាងខ្លាំងដោយមានភ្ញៀវទេសចរជាង ១៤១,០០០ នាក់ដោយជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមទីផ្សារឈានមុខគេនៃផ្នែកទេសចរណ៍វៀតណាម។