យោងតាមនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានឲ្យដឹងថា នាពេលថ្មីៗនេះ គេហទំព័រទេសចរណ៍ The Travel របស់កាណាដាបានសន្និដ្ឋានថា  គ្មានកន្លែងណាដែលផ្តល់អ្វីគ្រប់យ៉ាងដល់អ្នកទេសចរដូចវៀតណាមជាមួយនឹងមុខម្ហូបល្បីៗលើពិភពលោក ប្រជាជនមានភាពរួសរាយរាក់ទាក់។ កន្លែងស្នាក់នៅមានតម្លៃសមរម្យ ជាមួយនឹងគុណភាពសេវាកម្មល្អ។ មកដល់ប្រទេសវៀតណាម ភ្ញៀវទេសចរណ៍មានឱកាសទស្សនាធម្មជាតិដ៏ស្រស់បំព្រង ជាមួយនឹងតំបន់ទេសចរណ៍ល្បីៗលើពិភពលោកដូចជា ឈូងសមុទ្រ Ha Long, រម្មណីយដ្ឋាន Trang An, Phong Nha - Ke Bang, កោះសមុទ្រ Phu Quoc...

leftcenterrightdel
ភ្ញៀវទេសចរបរទេសរក្សាអនុស្សាវរីយ៍នៅតំបន់ទេសចរណ៍  Bau Trang ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត Binh Thuan ស្ថិតក្នុងភូមិ Binh Nhon ឃុំ Hoa Thang ស្រុក Bac Binh ( រូបថត ៖ vnanet.vn)

គេហទំព័រនេះបានលើកឡើងនូវគោលដៅទេសចរណ៍ពេញនិយមបំផុតនៅលើពិភពលោក រួមទាំងទីក្រុងបុរាណ Hoi An (ខេត្ដ Quang Nam) ផងដែរ។ ទីក្រុង Hoi An ត្រូវបានចាត់ទុកថា ជាទីក្រុងដែលគួរទៅទស្សនា ព្រោះវាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ ដែលមានលក្ខណៈពិសេសប្លែកៗ ជាពិសេសនៅពេលយប់ជាមួយនឹងចង្កៀងគោមចម្រុះពណ៌រាប់ពាន់គ្រឿង។

គេហទំព័រ TravelDailyNews ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានជ្រើសរើសវៀតណាមជាគោលដៅដ៏ល្អសម្រាប់អ្នកដើរលេងកម្សាន្ដ ដោយម៉ូតូនៅអាស៊ីអាគ្នេយ៍។ គេហទំព័រនេះបញ្ជាក់យ៉ាងច្បាស់ថា៖ វៀតណាមជាប្រទេសដែលមានទេសភាពធម្មជាតិ និងវប្បធម៌ចម្រុះពណ៌។

ការអភិវឌ្ឍនៃវិស័យទេសចរណ៍វៀតណាមបានបង្ហាញពីការងើបឡើងវិញ និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា; ទន្ទឹមនឹងនោះ បាននិងកំពុងអះអាងនូវតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកបង្កើតការងារ កាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខសង្គម ថែរក្សា និងលើកកំពស់តម្លៃវប្បធម៌ បញ្ជាក់ពីរូបភាពនិងកិត្យានុភាពរបស់វៀតណាម។

អាចនិយាយបានថា ការអភិវឌ្ឍវិស័យទេសចរណ៍វៀតណាមបានពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងមិត្តពិភពលោក។ ទេសចរណ៍​វៀតណាមពិតជាបានក្លាយទៅជាវិស័យសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងប្រទេស។ វិស័យទេសចរណ៍បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយជឿជាក់ថា វិស័យទេសចរណ៍វៀតណាមនឹងងើបឡើងវិញឆាប់ៗ ត្រឡប់មកសន្ទុះកំណើនពីមុន ហើយបន្តអភិវឌ្ឍដើម្បីឆ្ពោះទៅគោលដៅក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ៕

បកប្រែដោយ Pham Diep