កងពេទ្យកម្រិត២ លេខ៤ បានសម្រេចបេសកកម្ម ត្រឡប់មកប្រទេសកំណើតវិញ
កប.អនឡាញ - ក្រោយរយៈពេលជាងមួយឆ្នាំបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង កម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៤ របស់វៀតណាមបានសម្រេចបេសកកម្ម ត្រឡប់មកប្រទេសកំណើតវិញដោយសុវត្ថិភាព កាលពីយប់មិញ (ថ្ងៃទី ៩ ខែកក្កដា)។
យន្តហោះដឹកជញ្ជូន C17 របស់កងទ័ពជើងអាកាសអូស្ត្រាលី ដែលដឹកកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៤ ត្រឡប់មកប្រទេសកំណើតវិញ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅម៉ោង ១០ យប់ថ្ងៃទី ៩ ខែកក្កដា។
|
|
ប្រតិភូទាំងឡាយថតរូបជុំជាមួយកម្មាភិបាល បុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៤ |
រាយការណ៍អំពីលទ្ធផលនៃការបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង មេបញ្ជាការកងពេទ្យកម្រិត២ លេខ៤ បានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក កងពេទ្យកម្រិត២ លេខ៤ បានទទួល និងព្យាបាលអ្នកជំងឺចំនួន ១៤៦៨ នាក់ វះកាត់អ្នកជំងឺចំនួន ១៨ នាក់និងដឹកជញ្ជូនអ្នកជំងឺ ១០ នាក់ ទៅសង្រ្គោះបន្ទាន់តាមផ្លូវអាកាស។ ការព្យាបាលប្រកបដោយសុវត្ថិភាព អ្នកជំងឺមានការពេញចិត្ត តែងតែមានការចាប់អារម្មណ៍ និងកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ ហ្មត់ចត់ និងសមត្ថភាពរបស់កម្មាភិបាល បុគ្គលិកនៃកងពេទ្យ។
លើសពីនេះ កងពេទ្យក៏បានផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ប្រទេសជាតិ និងកងទ័ពប្រជាជនវៀតណាម ទៅកាន់មិត្តអន្តរជាតិ ហើយទន្ទឹមនឹងនោះក៏បង្កើតទំនាក់ទំនងល្អជាមួយស្ថាប័ននានារបស់មិត្តផងដែរ។
បកប្រែដោយ Duy Hoan