កងពេទ្យកម្រិត២ លេខ៥ របស់វៀតណាម មកដល់ប្រទេសស៊ូដង់ខាងត្បូង
កប.អនឡាញ - នៅម៉ោង ១១ ព្រឹក ថ្ងៃទី ៧ ខែកក្កដា យន្តហោះ C១៧ របស់កងទ័ពជើងអាកាសអូស្ត្រាលីដែលដឹកសមាជិកចំនួន ៦៣ នាក់នៃកងពេទ្យកម្រិត២ លេខ៥ របស់វៀតណាម ជាមួយទំនិញ ឱសថ និងឧបករណ៍ ចំនួន ២៤ តោនទៅកាន់ស្ថានបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង (UNMISS) បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Juba ប្រទេសស៊ូដង់ខាងត្បូង។ កងពេទ្យកម្រិត២ លេខ៥ នឹងជំនួសកងពេទ្យកម្រិត២ លេខ៤ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួន។