ក្នុងប៉ុន្មានឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងកីឡា រវាងខេត្ត Quang Ninh និងជប៉ុន ត្រូវបានពង្រីកដោយឥតឈប់ឈរ ដែលនាំមកនូវប្រសិទ្ធភាពជាក់ស្តែង និងបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អ។ សកម្មភាពទាំងនេះក៏រួមចំណែកក្នុងការបញ្ជាក់ និងពង្រឹងទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធរវាងវៀតណាម និងជប៉ុនក្នុងស្មារតី “ភាពជាដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី”។

leftcenterrightdel
ស្វែងយល់អំពីវប្បធម៌ជប៉ុនក្នុងពិធីបុណ្យ

ពិធីបុណ្យព្រះអាទិត្យរះ ត្រូវបានប្រារព្ធឡើងរហូតដល់ថ្ងៃទី ៣១ ខែសីហា គឺជាការលាយបញ្ចូលគ្នាពីភាពស្រស់ស្អាតរបស់វៀតណាមជាមួយនឹងលក្ខណៈអត្តសញ្ញាណវប្បធម៌ពិសេសនៃប្រទេសជប៉ុន។ ក្នុងពិធីបុណ្យនេះ ភ្ញៀវទេសចរហាក់ដូចជាត្រូវបានវិលត្រឡប់មកវិញក្នុងសម័យកាល Edo (១៦០៣-១៨៦៨) នៃតំបន់ Bizen Osafune ដែលជាតំបន់ផលិតដាវដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុន។ នៅទីនេះ អ្នកទស្សនាអាចស្វែងយល់អំពីដាវសាមូរ៉ៃក្នុងរឿង និងស្តីអំពីស្មារតីអង់អាចក្លាហានរបស់ប្រជាជនជប៉ុន។

យុវជនជាច្រើននឹងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមការប្រកួត Cosplay ដែលមានឈ្មោះថា "Cosplay Contest" ដែលចាប់ផ្តើមពីថ្ងៃទី ១០ ខែកក្កដា ដល់ថ្ងៃទី ២៤ ខែកក្កដា៕

បកប្រែដោយ Thuy Anh