អ្នកនិពន្ធ  Tommy Walker បានដកស្រង់របាយការណ៍របស់ Google Destination Insights ដែលបានវាយតម្លៃ​វៀត​ណាម​គឺជាគោលដៅទេសចរណ៍ដែលត្រូវបានស្វែងរកច្រើនជាងគេទី ៧ ក្នុងរយៈពេលចាប់ពីខែមីនា ដល់ខែមិថុនា ហើយជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលឈានចូលTop ២០។

leftcenterrightdel
រូបភាពទីក្រុង Hoi An នៅលើគេហទំព័រ Deutch Welle (ប្រភព៖ Deutch Welle)

ភាពល្បីល្បាញរបស់វៀតណាមត្រូវបានបង្ហាញតាមរយៈបរិមាណភ្ញៀវទេសចរអន្តរជាតិមកវៀតណាមក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ដែលសម្រេចបានជាង ៥,៥ លាននាក់ តួលេខនេះបានលើសពីចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកវៀតណាមពេញមួយឆ្នាំ២០២២។

អត្ថបទនេះក៏បានចាត់ទុកថា គោលនយោបាយទិដ្ឋាការថ្មីសម្រាប់ភ្ញៀវទេសចរអន្តរជាតិ នឹងជំរុញវិស័យទេសចរណ៍វៀតណាមកាន់តែអភិវឌ្ឍន៍។ អ្នកវិភាគទេសចរណ៍នៅទីក្រុងគូឡាឡាំពួរ (ម៉ាឡេស៊ី) លោក Gary Bowerman បានមានប្រសាសន៍ថា នៅពេលដែលគោលនយោបាយទិដ្ឋាការចូលជាធរមាននៅខែសីហា ខាងមុខ ចំនួនភ្ញៀវទេសចរអន្តរជាតិមកវៀតណាមនឹងកើនឡើងយ៉ាងខ្លាំង ជាពិសេសពីទីផ្សារចិន។ អ្នកនិពន្ធ Tommy Walker ជឿជាក់ថា នាពេលអនាគតមិនឆ្ងាយ វៀតណាមនឹងក្លាយជាគោលដៅដ៏ធំមួយក្នុងវិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍៕

តាម vovworld.vn