ចំនួនភ្ញៀវទេសចរកម្ពុជាទៅកម្សាន្តនៅវៀតណាមមានការកើនឡើង
កប.អនឡាញ - កាសែតខ្មែរថាមស៍បានរាយការណ៍ថា បច្ចុប្បន្ន មានភ្ញៀវទេសចរកម្ពុជាកាន់តែច្រើនបានទៅកម្សាន្តនៅប្រទេសវៀតណាម។
ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរប្រមាណ ៣៣៨% នៅក្នុងឆមាសទី១ ភ្ញៀវទេសចរកម្ពុជាបានកត់ត្រានូវកំណើនដ៏ច្រើនបំផុតក្នុងចំណោមភ្ញៀវទេសចរបរទេស ក្នុងអំឡុងពេលនៃការងើបឡើងវិញក្រោយជំងឺរាតត្បាតរបស់ប្រទេសនេះ។
ចំនួនភ្ញៀវទេសចរកម្ពុជានាំមុខភ្ញៀវទេសចរឥណ្ឌា ដែលកើនឡើង ២៣៦% ប្រទេសឡាវឈរនៅលេខរៀងទី ៣ មាន ១១៧% បន្ទាប់មកប្រទេសថៃមានចំនួន ១០៨% និងសិង្ហបុរីមានចំនួន ១០៧%។
    |
 |
ក្រុងបុរាណ Hoi An វៀតណាម (រូបថត៖ ngaynay.vn) |
ឆ្នេរសមុទ្រនៅទីក្រុង Da Nang ក្រុងបុរាណ Hoi An ទីក្រុង Da Lat សួនផ្កានៅទីក្រុង Nha Trang ទីក្រុង Vung Tau និងកោះ Phu Quoc គឺជាគោលដៅទេសចរណ៍ពេញនិយមរបស់ភ្ញៀវទេសចរកម្ពុជា។ ទន្ទឹមនឹងនោះក៏មានប្រជាជនកម្ពុជាជាច្រើននាក់បានទៅប្រទេសវៀតណាម ជាប្រចាំផងដែរដើម្បីពិនិត្យសុខភាព។
យោងតាមក្រសួងទេសចរណ៍កម្ពុជា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ២.៥៧ លាននាក់ក្នុងឆមាសទី១ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ៤០៩% បើធៀបនឹងចំនួនភ្ញៀវទេសចរចំនួន ៥០៦.៧៦២ នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំនួនភ្ញៀវទេសចរថៃនាំមុខភ្ញៀវទេសចរបរទេសដែលមកកម្សាន្តក្នុងប្រទេសកម្ពុជា ពីខែមករាដល់ខែមិថុន បន្ទាប់មកគឺវៀតណាម ចិន ឡាវ និងអាមេរិក។
ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថា កម្ពុជាប្រហែលនឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥ លាននាក់ក្នុងឆ្នាំនេះ កើនឡើង ១២០ ភាគរយ៕
បកប្រែដោយ Thuy Anh