ព្រឹត្តិការណ៍នេះមានគោលបំណងជម្រុញសកម្មភាពផ្លាស់ប្តូរ លើកតម្កើងនិងតភ្ជាប់បេតិកភណ្ឌ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ តាមរយៈនោះ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់រដ្ឋធានីហាណូយ និងមូលដ្ឋានផ្សេងៗឲ្យកាន់តែច្រើនថែមទៀត។

leftcenterrightdel
ប្រតិភូធ្វើពិធីចុចប៊ូតុងបើកមហោស្រពទេសចរណ៍ទីក្រុងហាណូយឆ្នាំ ២០២៣

ក្រោមប្រធានបទ “តភ្ជាប់បេតិកភណ្ឌដើម្បីអភិវឌ្ឍន៍ទេសចរណ៍” មហោស្រពទេសចរណ៍ទីក្រុងហាណូយឆ្នាំ២០២៣ ត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយ រហូតដល់ថ្ងៃទី ២៦ ខែមីនា នៅវិថីដើរថ្មើជើងជុំវិញបឹង Hoan Kiem។ ដោយមានស្ដង់ចំនួន ១៥០ មកពីខេត្តនិងក្រុងចំនួន១៤ មហោស្រពមានសកម្មភាពជាច្រើនដូចជា៖ សន្និសីទស្តីពីអភិវឌ្ឍន៍ផលិតផលទេសចរណ៍បេតិកភណ្ឌ; ដំណើរទេសចរណ៍ "ស្វែងយល់រាជធានីបុរាណរបស់វៀតណាម" នៅកេរ្តិ៍ដំណែលវាំង Co Loa; ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ឆ្នាំ២០២៣ នៅស្រុក My Duc។ល៕

បកប្រែដោយ Thuy Anh