ភូមិបន្លែ Tra Que ត្រូវបានបង្កើតឡើងក្នុងសតវត្សរ៍ទី ១៦ ដែលមានទីតាំងនៅលើកោះ ហ៊ុំព័ទ្ធដោយទន្លេ Co Co និងបឹង Tra Que ។ ដីធ្លីដែលអំណោយផលគឺដីខ្សាច់ ដីល្បប់ និងមានអាកាសធាតុក្តៅ ដូច្នេះហើយប្រជាជនបានបង្កើតការដាំបន្លែសរីរាង្គជាយូរយារណាស់មកហើយ។ ក្នុងឆ្នាំ ២០០៣ ទីក្រុង Hoi An បានបើកដំណើរទេសចរណ៍ "ភូមិបន្លែ Tra Que" ជាផ្លូវការ ដោយបើកឱកាសឱ្យភ្ញៀវទេសចរទទួលបានសាកល្បងក្នុងជីវភាពរស់នៅ និងកិច្ចការរបស់កសិករនៅទីនេះ។ តាមការប៉ាន់ស្មានថា ជារៀងរាល់ឆ្នាំតំបន់ទេសចរណ៍នេះទទួលបានភ្ញៀវទេសចរប្រមាណពី ២០ ០០០ ទៅ ៣០ ០០០ នាក់។

leftcenterrightdel
ភូមិ Tra Que បច្ចុប្បន្នមាន ២០២ គ្រួសារ មានកសិករ ៣២៦ នាក់ ធ្វើស្រែចម្ការលើផ្ទៃដី ១៨ ហិកតា

leftcenterrightdel
តម្លៃសំបុត្រចូលទស្សនាភូមិ Tra Que គឺ ៣៥,០០០ ដុង/ម្នាក់។ ភ្ញៀវអាចប្រើកង់ឬដើរទៅទស្សនា

leftcenterrightdel
ពេលវេលាល្អបំផុតក្នុងការទៅលេងកន្លែងនេះគឺពេលព្រឹកព្រលឹម ឬពេលរសៀលដែលមានសកម្មភាពអ៊ូអររបស់កសិករនៅតាមវាលស្រែ

leftcenterrightdel
អ្នកទសចរណ៍សាកល្បងធ្វើគ្រឿងស្មូន

leftcenterrightdel
ដោយមានកិត្តិនាមថា “ភូមិទេសចរណ៍ល្អបំផុតលើពិភពលោក” ឆ្នាំ ២០២៤ ភូមិ Tra Que រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍ក្នុងស្រុក និងផ្សព្វផ្សាយវប្បធម៌ពិសេសរបស់វៀតណាមទៅកាន់មិត្តអន្តរជាតិ

បកប្រែដោយ Duy Hoan