ក្នុងបំណងផ្សព្វផ្សាយរូបភាពនៃទីក្រុងហាណូយដែលជាគោលដៅទេសចរណ៍ “សុវត្ថិភាព - រួសរាយ - គុណភាព - ទាក់ទាញអារម្មណ៍” ជូនភ្ញៀវទេសចរ កម្មវិធីក៏ត្រូវបានផ្សាយផ្ទាល់តាមរយៈបណ្តាញសង្គម៖ Fanpage និង Youtube របស់មន្ទីរទេសចរណ៍ទីក្រុងហាណូយ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបើកកម្មវិធី “ទេសចរណ៍ទីក្រុងហាណូយស្វាគមន៍ឆ្នាំ២០២៣ - Get on ទីក្រុងហាណូយឆ្នាំ២០២៣”

កម្មវិធី “ទេសចរណ៍ទីក្រុងហាណូយស្វាគមន៍ឆ្នាំ២០២៣ - Get on ទីក្រុងហាណូយឆ្នាំ២០២៣” គឺជាព្រឹត្តិការណ៍ដំបូងបង្អស់ក្នុងចំណោមព្រឹត្តិការណ៍ជាង ៥០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយឆ្នាំ ២០២៣ ដូចជា៖ ពិធីបុណ្យទេសចរណ៍ទីក្រុងហាណូយឆ្នាំ ២០២៣; ពិធីបុណ្យជូនអំណោយទេសចរណ៍ទីក្រុងហាណូយឆ្នាំ២០២៣; Festival នារដូវស្លឹកឈើជ្រុះនៅទីក្រុងហាណូយ; ពិធីបុណ្យម្ហូបអាហារ និងដំណើរទេសចរណ៍នៅភូមិសិប្បកម្ម; មហោស្រពអាវផាយនៅទីក្រុងហាណូយ ឆ្នាំ២០២៣ ... ដើម្បីឆ្ពោះទៅគោលដៅទទួលបានភ្ញៀវទេសចរជាង ២២ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង ៣ លាននាក់នៅឆ្នាំ២០២៣ របស់ទីក្រុងហាណូយ។

តាមរយៈកម្មវិធីនេះ មន្ទីរទេសចរណ៍ទីក្រុងមានបំណងថា ប្រជាជនទីក្រុងហាណូយម្នាក់ៗនឹងបន្តរក្សា និងពង្រីកអរិយធម៌របស់ប្រជាជនទីក្រុងហាណូយ ធ្វើឲ្យប្រជាជនរដ្ឋធានីម្នាក់ៗជាអ្នកផ្សព្វផ្សាយយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរូបភាពវប្បធម៌ ប្រវត្តិសាស្ត្រ និងមនុស្សនៅទីក្រុងហាណូយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើង៕

បកប្រែដោយ Thuy Anh