នាពេលថ្មីៗនេះ ទស្សនាវដ្ដី Time Out (ចក្រភពអង់គ្លេស) បានប្រកាសបញ្ជី “ទីក្រុងល្អបំផុតទាំង ៥០ លើពិភពលោក នៅក្នុងឆ្នាំ២០២៥” ក្នុងនោះ ទីក្រុងហាណូយជាប់ចំណាត់ថ្នាក់ទី២១។ យោងតាម Time Out ទីក្រុងហាណូយមានគោលដៅទេសចរណ៍ល្បីៗ និងលក្ខណៈវប្បធម៌ពិសេស។ នៅតាមផ្លូវបុរាណ ភ្ញៀវទេសចរមិនត្រឹមតែអាចទទួលទានម្ហូបអាហារជាច្រើនមុខប៉ុណ្ណោះទេ ប៉ុន្តែអាចរកឃើញហាងកាហ្វេនៅផ្លូវតូចៗទៀតផង។

leftcenterrightdel
ភ្ញៀវទេសចរបរទេសចូលរួមសកម្មភាពវេចនំអន្សមនៅទីក្រុងហាណូយ

ការដែលស្ថិតក្នុងបញ្ជីទីក្រុងល្អបំផុតទាំង៥០ នៅលើពិភពលោកនៅឆ្នាំ២០២៥ ដែលប្រកាសដោយទស្សនាវដ្តី Time Out គឺគ្រាន់តែជាកិត្តិនាមទេសចរណ៍មួយក្នុងចំណោមកិត្តិនាមទេសចរណ៍ជាច្រើនដែលទីក្រុងហាណូយទទួលបាននាពេលថ្មីៗនេះ។ លោកស្រី Dang Huong Giang នាយិកានៃមន្ទីរទេសចរណ៍ទីក្រុងហាណូយ បានឲ្យដឹងថា ផ្នែកទេសចរណ៍រដ្ឋធានីកំពុងបញ្ជាក់ពីតួនាទី រូបភាព និងម៉ាកយីហោរបស់ខ្លួននៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ ក្នុងឆ្នាំ ២០២៤ ទីក្រុងហាណូយទទួលបានពានរង្វាន់ទេសចរណ៍អន្តរជាតិសំខាន់ៗជាច្រើនដូចជា គោលដៅទេសចរណ៍ទីក្រុងនាំមុខគេនៅអាស៊ី គោលដៅវប្បធម៌ឈានមុខគេរបស់វៀតណាម ទីភ្នាក់ងារគ្រប់គ្រងទេសចរណ៍ទីក្រុងឈានមុខគេរបស់ពិភពលោក... នេះជាកម្លាំងចលករសម្រាប់ផ្នែកទេសចរណ៍ទីក្រុងហាណូយខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់តួនាទីរបស់ខ្លួន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ ដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ទីក្រុងហាណូយ បានរៀបចំកម្មវិធីសម្ដែងសិល្បៈជាច្រើន នាំមកនូវចំណាប់អារម្មណ៍ល្អចំពោះប្រវត្តិសាស្រ្ត និងវប្បធម៌របស់រដ្ឋធានី។ ការដែលទីក្រុងហាណូយរៀបចំព្រឹត្តិការណ៍ជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងជាកម្លាំងចលករដើម្បីសម្រេចបានគោលដៅទទួលភ្ញៀវទេសចរចំនួន ៣០ លាននាក់នៅឆ្នាំ ២០២៥ កើនឡើង ១១.១% បើធៀបនឹងឆ្នាំ២០២៤។ ដើម្បីសម្រេចបាននូវគោលដៅនេះ មន្ទីរទេសចរណ៍ហាណូយនឹងបន្តវាយតំលៃទីផ្សារទេសចរណ៍ឡើងវិញ ផ្តោតលើការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរនៅអាស៊ីឦសាន អាស៊ាន សហភាពអឺរ៉ុប និងជម្រុញការផ្សព្វផ្សាយនៅក្នុងទីផ្សារថ្មីដែលមានសក្តានុពលដូចជា៖ ឥណ្ឌា អឺរ៉ុបខាងកើត បណ្តាប្រទេសមូស្លីម... បង្កើតផលិតផលទេសចរណ៍ និងរៀបចំដំណើរទេសចរណ៍វប្បធម៌ ទេសចរណ៍ថែទាំសុខភាព ទេសចរណ៍ម្ហូបអាហារ... ជាមួយនឹងការរៀបចំប្រកបដោយព្រមៗគ្នានិងច្នៃប្រឌិតនូវវិធានការទាំងនេះ ផ្នែកទេសចរណ៍ទីក្រុងហាណូយរំពឹងថានឹងបន្តលើកកំពស់តួនាទីរបស់ខ្លួននៅលើផែនទីទេសចរណ៍ពិភពលោក ផ្សព្វផ្សាយរូបភាពនៃរដ្ឋធានី និងប្រទេសក្នុងសម័យអភិវឌ្ឍថ្មី៕

បកប្រែដោយ Thanh Cong