វៀតណាមទទួលស្វាគមន៍ភ្ញៀវទេសចរដំបូងក្នុងឆ្នាំ២០២៥
កប.អនឡាញ - នាព្រឹកថ្ងៃទី ១ ខែមករា មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម និងអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat បានរៀបចំពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរមកទីក្រុងនៅដើមឆ្នាំ ២០២៥ នៅអាកាសយានដ្ឋាន Tan Son Nhat។
ពេលមកដល់ទីក្រុង ក្រុមភ្ញៀវទេសចរបានទស្សនាការសម្តែងឧបករណ៍ភ្លេងប្រពៃណី ចូលរួមពិធីទទួលទានទឹកតែ ធ្វើរូបសូន To he និងតុបតែងផ្លិតក្រដាស។ល។
|
|
នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញសហការជាមួយអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat រៀបចំពិធីទទួលភ្ញៀវទេសចរដំបូងមកទីក្រុងក្នុងឆ្នាំ២០២៥ (រូបថត៖ vnanet.vn) |
នាព្រឹកថ្ងៃទី១ ខែមករា មន្ទីរទេសចរណ៍ខេត្ត Lao Cai បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្នែកផ្លូវដែក ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងមកកាន់ខេត្តតាមផ្លូវដែក។ ក្រុមភ្ញៀវទេសចរនេះរួមមានអ្នកដំណើរជាង ៤០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ៣០០ នាក់។ លោក Ha Van Thang នាយកមន្ទីរទេសចរណ៍ខេត្ត Lao Cai បានឲ្យដឹងថា៖ “យើងសង្ឃឹមថា តាមរយៈការទទួលស្វាគមន៍ភ្ញៀវទេសចរនៅថ្ងៃដំបូងនៃឆ្នាំថ្មី នឹងរួមចំណែកផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៃខេត្ត Lao Cai ហើយមានភាពរីកចម្រើននៅឆ្នាំថ្មី គុណភាពសេវាកម្មត្រូវបានលើកកម្ពស់ជាមួយនឹងផលិតផលថ្មីៗជាច្រើន”។
នាព្រឹក ថ្ងៃទី១ ខែមករាផងដែរ គណៈកម្មការគ្រប់គ្រងឧទ្យានជាតិ Phong Nha-Ke Bang បានរៀបចំពិធីទទួលស្វាគមន៍ភ្ញៀវទេសចរដំបូងដែលមកទស្សនាបេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha-Ke Bang ក្នុងឆ្នាំ២០២៥។ ភ្ញៀវទេសចរចំនួន ៦៦ នាក់បានមកឧទ្យានជាតិ Phong Nha-Ke Bang ដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៣៦ នាក់ និងភ្ញៀវក្នុងស្រុក ៣០ នាក់។ លោកស្រី Le Thi Ngoc Ha នាយិការងមន្ទីរទេសចរណ៍ខេត្ត Quang Binh បានឲ្យដឹងថា ខេត្ត Quang Binh ត្រូវបានចាត់ទុកថាជាព្រះរាជាណាចក្រនៃរូងភ្នំ ដែលមានល្អាងធំៗ និងតូចជាង៥០០។ ខេត្ត Quang Binh និងផ្នែកទេសចរណ៍ចាត់ទុករូងភ្នំជាផលិតផលទេសចរណ៍ពិសេស និងគំរូ។ ខេត្តនឹងជម្រុញដំណោះស្រាយផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរមកខេត្ត Quang Binh៕
បកប្រែដោយ Thuy Anh