ចំលើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការ ២ នៃអនុក្រឹត្យលេខ ៥៧/២០១៧/ND-CP របស់រដ្ឋាភិបាលដែលកំណត់គោលនយោបាយអាទិភាពនៃការជ្រើសរើស និងការជួយឧបត្ថម្ភការសិក្សាសម្រាប់កុមារមត្តេយ្យសិក្សា សិស្ស និស្សិត ជាជនជាតិភាគតិច ដែលមានចំនួនប្រជាជនតិចដូចតទៅ៖

១. សិស្សមត្តេយ្យសិក្សា សិស្ស និស្សិតនៃជនជាតិភាគតិចចំនួន ១៦  ដែលមានប្រជាជនតិចជាង ១០,០០០ នាក់ រួមមាន៖ ជនជាតិ Cong, Mang, Pu Peo, Si La, Co Lao, Bo Y, La Ha, Ngai, Chut, O Du, Brau, Ro Mam, Lo Lo, Pa Then, La Hu។

២. មូលដ្ធានគ្រឹះអប់រំ អង្គការនិងបុគ្គលដែលពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយអាទិភាព និងការជួយឧបត្ថម្ភការសិក្សាសម្រាប់កុមារមត្តេយ្យសិក្សា សិស្ស និស្សិតនៃជនជាតិភាគតិចដែលមានចំនួនប្រជាជនតិច។

leftcenterrightdel
រូប​ថតឧទាហរណ៍

* មិត្តអ្នកអាន Tran Van Son នៅឃុំ Nhan Trach ស្រុក Bo Trach ខេត្ត Quang Binh បានសួរថា៖ តើខ្លឹមសារនៃសកម្មភាពដែលរួមបញ្ចូលគ្នានៃការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការបរទេសជាមួយសកម្មភាពផ្លាស់ប្តូរ ជម្រុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ណៃនាំអំពីសក្តានុពល ឧត្តមភាពនិងអត្តសញ្ញាណវប្បធម៌ពិសេសរបស់បណ្តាខេត្តជាប់ព្រំដែន រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសក្នុងការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធី ១៧១៩) ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងចំណុច ១ ប្រការ ៨ នៃសារាចរណែនាំលេខ ០៣/២០២៣/TT-BTTTT របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារព័ត៌មានគមនាគមន៍ ដែលណែនាំអនុវត្តខ្លឹមសារមួយចំនួនស្តីពីការផ្សព្វផ្សាយព័ត៌មានក្នុងអនុគម្រោង​លេខ ១ និងអនុគម្រោងលេខ ២ របស់គម្រោងលេខ ១០ នៃកម្មវិធី ១៧១៩ ។ ជាក់ស្តែងដូចខាងក្រោម៖

ក) រៀបចំកម្មវិធី និងព្រឹត្តិការណ៍ដែលរួមបញ្ចូលការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការបរទេសជាមួយសកម្មភាពផ្លាស់ប្តូរ ការជម្រុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌នៃបណ្តាខេត្តជាប់ព្រំដែនជាមួយបណ្តាខេត្តនៃប្រទេសមិត្ត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយប្រទេសជិតខាង ណែនាំនិងផ្សព្វផ្សាយសមិទ្ធិផលរបស់ប្រទេសជូនប្រជាជននៃប្រទេសជិតខាង ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបណ្តាខេត្តជាប់ព្រំដែន;

ខ) រៀបចំការឃោសនាផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការបរទេសក្នុងការរំលឹកខួបអនុស្សាវរីយ៍ និងព្រឹត្តិការណ៍សំខាន់ៗរវាង​វៀតណាម និងប្រទេសដែលមានព្រំដែនរួម;

គ) រៀបចំការផ្លាស់ប្តូរមិត្តភាពការពារជាតិនៅព្រំដែនជាប់ជាមួយប្រទេសជិតខាង ការផ្លាស់ប្តូរជាមួយកងកម្លាំងការពារព្រំដែននៃប្រទេសដែលមានព្រំដែនរួម៕

បកប្រែដោយ​ Duy Hoan