ជាពិសេស នៅទីក្រុងស៊ីដនី ការចូលចិត្តចំពោះនំប៉័ងវៀតណាមត្រូវបានបង្ហាញតាមរយៈជួរវែងៗរបស់ប្រជាជននៅមុខហាងនំប៉័ងនៅទូទាំងទីក្រុងក្នុងតំបន់ដូចជា Cabramatta, Marrickville និង Ryde។

leftcenterrightdel
អត្ថបទអំពី“សេចក្តីស្រឡាញ់” របស់ជនជាតិអូស្ត្រាលីចំពោះនំប៉័ងវៀតណាមនៅលើគេហទំព័រព័ត៌មានអូស្ត្រាលី ABC News (រូបថត៖ vnanet.vn)

បច្ចុប្បន្ន ប្រទេសអូស្ត្រាលីមានហាងនំប៉័ងវៀតណាមជាច្រើនដែលល្បីល្បាញ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Marrickville Pork Roll ដែលបង្កើតឡើងនៅឆ្នាំ ២០០៨ ឬ Top Ryde Baker's House ដែលបានដំណើរការអស់រយៈពេល ១៥ ឆ្នាំមកហើយ។ វីដេអូវាយតម្លៃអំពីហាងនេះនៅលើ TikTok នាពេលថ្មីៗនេះ បានទាក់ទាញការមើលចំនួន ១.៥ លានដង។ ប្រជាជនអូស្ត្រាលីភាគច្រើនចូលចិត្តនឹងម្ហូបវៀតណាម ជាពិសេសនំប៉័ង។ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្រ្តាលី បានចែករំលែករូបភាពទទួលទាននំប៉័ងនៅហាងមួយក្នុងមណ្ឌលបោះឆ្នោតនៅលើ Instagram របស់ខ្លួន។

ឥឡូវនេះ ហាងនំប៉័ងវៀតណាមជាច្រើនកំពុងអភិវឌ្ឍនៅភាគនិរតីនៃទីក្រុងស៊ីដនី ហើយប្រជាជននៅក្នុងប្រទេសនេះ ទទួលស្គាល់ថានំប៉័ងគឺជារឿងដ៏ជោគជ័យមួយក្នុងចំណោមរឿងដ៏ជោគជ័យរបស់សហគមន៍ជនវៀតណាមនៅអូស្ត្រាលី ហើយនាំមកនូវរសជាតិពិសេសដល់សង្គមពហុវប្បធម៌នៅអូស្ត្រាលី៕

បកប្រែដោយ Thuy Anh