ក្នុងពិធី លោក Do Van Chien បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងជាក់ស្តែងរបស់សមាគម VKBIA ជាពិសេសគឺការជំរុញការវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ - បណ្តុះបណ្តាល ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ ក៏ដូចជាការជួយសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង អភិវឌ្ឍប្រកបដោយចីរភាព។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកសម្ពោធការិយាល័យមជ្ឈមណ្ឌលពិព័រណ៍វៀតណាម-កូរ៉េខាងត្បូង (រូបថត៖ cand.com.vn)

លោក Do Van Chien បានសង្កត់ធ្ងន់ថា VKBIA ដើរតួនាទីជាស្ពានតភ្ជាប់អាណិជនវៀតណាមនៅកូរ៉េខាងត្បូង និងមាតុភូមិ។ លោកក៏អះអាងថា រណសិរ្សមាតុភូមិវៀតណាមនឹងបន្តរួមដំណើរ និងជួយអង្គការសហគមន៍ ក្នុងការពង្រីកប្រៀបខ្លាំង សាមគ្គី និងអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងពិធីនេះ ក្រុមបេសកកម្មបានកាត់ខ្សែបូបើកសម្ពោធការិយាល័យមជ្ឈមណ្ឌលពិព័រណ៍វៀតណាម-កូរ៉េខាងត្បូង និងទៅទស្សនាតំបន់តាំងពិព័រណ៍អំពីវប្បធម៌វៀតណាម-លោកប្រធានហូជីមិញ ដោយបង្ហាញរូបភាព ឯកសារអំពីប្រវត្តិសាស្ត្រ និងវប្បធម៌វៀតណាម៕

បកប្រែដោយ Thuy Anh