សៀវភៅនេះត្រូវបាននិពន្ធចងក្រងចាប់ពីខែមិនា ឆ្នាំ ២០២៣ ហើយបោះពុម្ភផ្សាយក្នុងឱកាសរំលឹកខួបលើកទី ៩៩ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២៥ / ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤)។

leftcenterrightdel
ប្រតិភូនានាចូលរួមពិធីបង្ហាញមុខសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

សៀវភៅនេះបានប្រមូលអត្ថបទ សុន្ទរកថា បទសម្ភាសន៍ និងលិខិតចំនួន ៩២ ច្បាប់ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្តីពីការកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាម។ ខ្លឹមសារនៃសុន្ទរកថា និងអត្ថបទទាំងឡាយបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងស៊ីជម្រៅរបស់លោកអគ្គលេខាបក្សចំពោះការកសាង ថែរក្សា និងអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមដែលរួមផ្សំ ប្រពៃណី និងទំនើប អត្តសញ្ញាណ  និងសមាហរណកម្មក្នុងបំណងបង្កើតកម្លាំងផ្ទៃក្នុង និងប្រមូលកម្លាំងនៃវប្បធម៌ និងមនុស្សវៀតណាមក្នុងការកសាង និងអភិវដ្ឍន៍ប្រទេសជាតិសម្បូរធូធារ និងសុភមង្គល។

leftcenterrightdel
សៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ស្ដីពីការកសាង និងអភិវឌ្ឍន៍វប្បធម៌វៀតណាម (រូបថត៖ baochinhphu.vn)

សៀវភៅនេះត្រូវបានរៀបចំជា ៣ ផ្នែកគឺ៖ វប្បធម៌ជាព្រលឹងជាតិ; ការអភិវឌ្ឍយ៉ាងទូលំទូលាយ និងពីទ្រឹស្ដី ដល់ជីវភាពជាក់ស្ដែង។

សៀវភៅនេះក៏ប្រមូលរូបថតឯកសារដ៏មានតម្លៃជាង ៩០ សន្លឹក ដែលជារូបភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងសកម្មភាពវប្បធម៌; ដំណើរទស្សនកិច្ចការងារជាមួយមូលដ្ឋាន ទីភ្នាក់ងារ និងអង្គភាពក្នុងវិស័យវប្បធម៌ និងក្នុងជំនួបជាមួយសិល្បករ និងបញ្ញវន្តនៅទូទាំងប្រទេស៕

បកប្រែដោយ Huyen Trang