វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងប​ញ្ជីប្រទេសល្អបំផុតទាំង ១០ នៅអាស៊ីបូព៌ា ដែលភ្ញៀវទេសចរបរទេសគួរទៅទស្សនារបស់ The Travel។

យោងតាមទស្សនាវដ្ដីទេសចរណ៍ The Travel ទោះបីរងផលវិបាកជាច្រើននៃសង្រ្គាម វៀតណាមឥឡូវនេះបានងើបឡើង និងអភិវឌ្ឍយ៉ាងខ្លាំងជាមួយនឹងកម្លាំងចលករថ្មី។ ភាពស្រស់ស្អាតនៃវាលស្រែ និងផ្សារបណ្តែតទឹក បានបង្កើនភាពទាក់ទាញរបស់ប្រទេសអាស៊ីមួយនេះ។

leftcenterrightdel
ឈូងសមុទ្រ Ha Long (រូបថត៖ Vietnam Tourism)

យោងតាមអត្ថបទផ្សាយលើទស្សនាវដ្តី "ទេសភាពដ៏ស្អាត និងប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន រួមជាមួយនឹងកេរិ៍្តដំណែលជាច្រើនដែលត្រូវបានថែរក្សាយ៉ាងល្អ និងវប្បធម៌ចម្រុះ បានជួយវៀតណាមក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅទាក់ទាញអារម្មណ៍ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយដោយឡែក និងក្នុងតំបន់អាស៊ីនិយាយរួម"។

ទស្សនាវដ្ដីក៏បានបង្ហាញផងដែរថា ភ្ញៀវទេសចរកុំរំលងចោលម្ហូបហ្វើរបស់ទីក្រុងហាណូយឡើយ និងការស្វែងយល់អំពីគោលដៅទេសចរណ៍ជាច្រើន រួមមានឈូងសមុទ្រ Ha Long ល្អាង Phong Nha និងទន្លេ Mekong។

ក្រៅពីប្រទេសវៀតណាម បញ្ជីប្រទេសស្អាតបំផុតទាំង ១០ នៅអាស៊ីបូព៌ានៃ The Travel  ក៏រួមមាន ម៉ុងហ្គោលី ម៉ាឡេស៊ី ជប៉ុន ឥណ្ឌូនេស៊ី ថៃ ឡាវ កូរ៉េខាងត្បូង ហ្វីលីពីន និងសិង្ហបុរី៕

បកប្រែដោយ Thuy Anh