leftcenterrightdel
បើកសប្តាហ៍ Festival សិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤

ក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌ជាមួយនឹងការធ្វើសមាហរណកម្ម និងការអភិវឌ្ឍ” សប្តាហ៍ Festival សិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១២ ខែមិថុនា ដោយប្រមូលផ្តុំក្រុមសិល្បៈជិត ៣០ មកពីប្រទេសបារាំង បែលហ្សិក និងអេស្ប៉ាញ  កាណាដា ជប៉ុន ចិន កូរ៉េ និងវៀតណាម ដែលសន្យាថានឹងនាំមកជូនទស្សនិកជននូវកម្មវិធីសិល្បៈជាច្រើនពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់វប្បធម៌ជាច្រើនជុំវិញពិភពលោក។

សប្តាហ៍នេះមានសកម្មភាព និងកម្មវិធីសំខាន់ៗ រួមមានៈ ការបើក និងបិទរាត្រីសិល្បៈនៅព្រះបរមរាជវាំង Kien Trung កម្មវិធីសម្តែងតាមដងផ្លូវនៅទីលាន Ngo Mon ដោយបើកសប្តាហ៍ Festival សិល្បៈអន្តរជាតិ Hue ឆ្នាំ ២០២៤ ; ពិធីបុណ្យតាមដងផ្លូវ "ពណ៌វប្បធម៌"; កម្មវិធីសម្តែងនៃក្រុមសិល្បៈក្នុងស្រុក និងអន្តរជាតិ; ពិធីលៀងសាយភោជន៍ព្រះបរមរាជវាំង; ការតាំងពិពណ៌អាហារពេលយប់ព្រះបរមរាជវាំង។

បកប្រែដោយ Duy Hoan