ពិព័រណ៍នេះត្រូវបានរៀបចំដោយការិយាល័យរដ្ឋសភា ហើយគឺជាសកម្មភាពមួយក្នុងបំណងរំលឹកខួបលើកទី ៨០ នៃការបោះឆ្នោតសកលលើកដំបូង ដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម (ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៤៦ / ថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៦) និងបម្រើដល់កិច្ចប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥។ ការតាំងពិព័រណ៍នេះមានពីរផ្នែក៖ កាសែតប្រចាំថ្ងៃនៃរដ្ឋសភាជាមួយការបោះឆ្នោតសកលលើកដំបូង (ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦) និងការតាំងបង្ហាញកាសែតប្រចាំថ្ងៃនៃរដ្ឋសភាដែលផ្សាយក្នុងរយៈពេល ១៥ ថ្ងៃ។

leftcenterrightdel
លោក Luong Cuong លោក Tran Thanh Man និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងសមាជិករដ្ឋសភា អញ្ជើញទស្សនាការតាំងពិព័រណ៍

ក្នុងឱកាសនេះ លោក Luong Cuong លោក Tran Thanh Man និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងសមាជិករដ្ឋសភាផ្សេងទៀតបានស្តាប់ការណែនាំអំពីប្រវត្តិនៃការបង្កើតរបស់កាសែតប្រចាំថ្ងៃនៃរដ្ឋសភាជាតិ ដែលជាកាសែតផ្សាយព័ត៌មានអំពីគោលបំណង និងអត្ថន័យនៃការបោះឆ្នោតសកលលើកដំបូង នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ ហើយទៅស្វែងយល់អំពីកាសែតប្រចាំថ្ងៃនៃរដ្ឋសភាដែលផ្សាយក្នុងរយៈពេល ១៥ ថ្ងៃ។

កាសែតប្រចាំថ្ងៃនៃរដ្ឋសភាគឺជាកាសែតដែលបោះពុម្ពក្នុងរយៈពេលខ្លី (ពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ១៩៤៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៤៦) ក្នុងគោលបំណងផ្សព្វផ្សាយពីអត្ថន័យនៃការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១ លើកទឹកចិត្តសាធារណៈជនឲ្យចូលរួមក្នុងការបោះឆ្នោត និងប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងបំផ្លាញការបោះឆ្នោត។ ទោះបីជាកាសែតបានបោះពុម្ពត្រឹមតែ ១៥ ថ្ងៃ និងដំណើរការរយៈពេល ២១ ថ្ងៃក្តី ប៉ុន្តែកាសែតប្រចាំថ្ងៃនៃរដ្ឋសភា បានរួមចំណែកយ៉ាងសំខាន់ក្នុងការឃោសនាសម្រាប់ការបោះឆ្នោតសកល៕

បកប្រែដោយ Thuy Anh