ពិធីបុណ្យមានប្រធានបទ “ការផ្លាស់ប្តូរវប្បធម៌ ម្ហូបអាហារទីក្រុងហាណូយជាមួយមិត្តអន្តរជាតិ” និងមានស្តង់តាំងបង្ហាញ និងធ្វើមុខម្ហូបចំនួន ៨០។ ពិធីបុណ្យនឹងផ្សព្វផ្សាយរូបភាពទីក្រុងហាណូយដែលជាគោលដៅទេសចរណ៍វប្បធម៌ ហើយទាក់ទាញទស្សនិកជនជាតិ និងអន្តរជាតិ។

leftcenterrightdel
ពិធីបុណ្យប្រមូលផ្តុំម្ហូបអាហារប្រចាំរបស់ទីក្រុងហាណូយ

ព្រឹត្តិការណ៍នេះក៏ជាឱកាសសម្រាប់រដ្ឋធានីហាណូយ និងស្ថានទូតនៃបណ្ដាប្រទេស ជំរុញសកម្មភាពការទូតប្រជាជន ចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រជាជនវៀតណាម និងមិត្តអន្តរជាតិ។

ពិធីបុណ្យនេះត្រូវបានចែកជាផ្នែកម្ហូបហាណូយ ម្ហូបអន្តរជាតិ ម្ហូបរបស់បណ្ដាខេត្ត ក្រុង ម្ហូបនៃភូមិសិប្បកម្មគំរូ និងសកម្មភាពល្បែងប្រជាប្រិយ ការផ្លាស់ប្ដូរវប្បធម៌ សិល្បៈ។ល៕

បកប្រែដោយ Thanh Cong