វេទិកាទេសចរណ៍ Onboard អាស៊ី-ប៉ាស៊ីហ្វិកលើកទី២ នៅទីក្រុង Da Nang
កប.អនឡាញ - វេទិកាទេសចរណ៍ Onboard អាស៊ី-ប៉ាស៊ីហ្វិក (APOT) បានប្រព្រឹត្តទៅនៅទីក្រុង Da Nang វៀតណាម ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា។
នេះជាលើកទី ២ ហើយដែល APOT ត្រូវបានប្រារព្ធឡើងនៅទីក្រុង Da Nang បន្ទាប់ពីវេទិកានេះត្រូវបានរៀបចំប្រកបដោយជោគជ័យនៅឆ្នាំ ២០១៤។
វេទិកា APOT ឆ្នាំ២០២៣ មានសកម្មភាពជាច្រើនដែលធ្វើឡើងនៅ Furama Danang Resort រួមមាន ការប្រកួតមេចុងភៅ Catrion "Jet Setters Palette" (ថ្ងៃទី ២៦ ខែវិច្ឆិកា) ដែលសហការរៀបចំដោយក្រុមហ៊ុន Catrion Airline Catering របស់អារ៉ាប៊ីសាអូឌីត និងសិក្ខាសាលាផ្លាស់ប្តូរដើម្បីតភ្ជាប់ (ថ្ងៃទី២៧ ខែវិច្ឆិកា)...
|
|
សន្និសីទសារព័ត៌មានអំពីវេទិកាទេសចរណ៍ Onboard អាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅនៅទីក្រុង Da Nang (រូបថត៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម) |
នៅខាងក្រៅព្រឹត្តិការណ៍នេះ ប្រតិភូដែលចូលរួមក្នុងកម្មវិធីនឹងទទួលទានម្ហូបអាហារ និងស្វែងយល់ពីភាពស្រស់ស្អាតនៃទីក្រុង Da Nang ក្នុងសកម្មភាពទៅទស្សនាមណ្ឌលទេសចរណ៍ Sun World Ba Na Hills ជិះកាណូតកម្សាន្តតាមដងទន្លេ Han ទៅទស្សនាទីក្រុង Da Nang នៅពេលយប់។ល។ ព្រឹត្តិការណ៍នេះនឹងបិទដោយការប្រគល់រង្វាន់ប្រកួតមេចុងភៅដែលធ្វើឡើងនៅលើកប៉ាល់ទេសចរណ៍ Poseidon។
លោក Keerthi Hapugasdeniya ស្ថាបនិក APOT បានឲ្យដឹងថា កាលពីឆ្នាំមុន វេទិកា APOT ត្រូវបានប្រារព្ធឡើងដោយជោគជ័យនៅប្រទេសជាច្រើនដូចជា កូរ៉េខាងត្បូង ស្គីលង្កា ឥណ្ឌូនេស៊ី អូស្ត្រាលី ចិន និងវៀតណាម៕
បកប្រែដោយ Thuy Anh