ពិធីបើក “សប្តាហ៍វប្បធម៌ទេសចរណ៍ - មហោស្រពភោជនាហារតំបន់ភាគខាងត្បូង”
នាយប់ថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Tra Vinh គណៈកម្មាធិការប្រជាជនខេត្ត Tra Vinh បានរៀបចំពិធីបើក “សប្តាហ៍វប្បធម៌ ទេសចរណ៍ - មហោស្រពភោជនាហារតំបន់ភាគខាងត្បូង ដោយផ្សារភ្ជាប់នឹងពិធីបុណ្យអកអំបុក នៅខេត្ត Tra Vinh ឆ្នាំ ២០២៣”។
នេះជាព្រឹត្តិការណ៍មួយ ដើម្បីលើកកម្ពស់សក្ដានុពលទេសចរណ៍ក្នុងស្រុក ហើយទន្ទឹមនឹងនោះ ពង្រីកនិងថែរក្សាតម្លៃវប្បធម៌ខ្មែរ។
![left](/image/images/left.png) ![center](/image/images/center.png) ![right](/image/images/right.png) ![del](/images/red-error_16px.gif) |
![](https://file3.qdnd.vn/data/images/27/2023/11/22/upload_2116/22112023vd06.jpg?dpi=150&quality=100&w=500) |
កម្មវិធីសិល្បៈក្នុងរាត្រីបើកសប្តាហ៍វប្បធម៌ ទេសចរណ៍ - ពិធីបុណ្យម្ហូបអាហារភាគខាងត្បូង។ រូបថត៖ vov |
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ សកម្មភាពដ៏សម្បូរបែប និងលេចធ្លោជាច្រើនត្រូវបានរៀបចំឡើងដូចជា៖ ការតាំងពិព័រណ៍នំប្រជាប្រិយ និងម្ហូបអាហារភាគខាងត្បូង; ពិព័រណ៍ជំរុញពាណិជ្ជកម្ម ផលិតផលឧស្សាហកម្មនៅជនបទនិងផលិតផលក្នុងស្រុក (OCOP); បើកសម្ពោធគោលដៅទេសចរណ៍កសិកម្មថ្មី; ការប្រឡងបង្ហាញឈុតម៉ូដប្រពៃណីខ្មែរ; ការបង្ហាញផលិតផលពិសេសរបស់ជនជាតិខ្មែរ; រៀបចំការប្រណាំងទូក ង ល្បែងប្រជាប្រិយ និងរាត្រីពិធីបុណ្យអ៊ុំទូក។
សប្តាហ៍វប្បធម៌ ទេសចរណ៍ - ពិធីបុណ្យម្ហូបអាហារភាគខាងត្បូងដែលភ្ជាប់ជាមួយពិធីបុណ្យអកអំបុកនៅខេត្តត្រាវិញ ឆ្នាំនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៧ ខែវិច្ឆិកា៕
តាម vovworld.vn