គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺជាស្ថាប័នដ៏សំខាន់បំផុតមួយនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ដែលសម្រេចចិត្តការទទួលស្គាល់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ហើយពិនិត្យ និងវាយតម្លៃស្ថានភាពអភិរក្សបេតិកភណ្ឌពិភពលោក សម្រេចចិត្តលើគោលនយោបាយ ថវិកា គោលការណ៍ និងទិសដៅអភិវឌ្ឍន៍នៃអនុសញ្ញាបេតិកភណ្ឌពិភពលោក។ នេះក៏ជាអនុសញ្ញាដែលមានសមាជិកច្រើនជាងគេរបស់អង្គការ UNESCO ដោយមានប្រទេសចំនួន ១៩៥។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមមហាសន្និបាតលើកទី ២៤ នៃប្រទេសសមាជិកនៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក (រូបថត៖ mofa.gov.vn)

យោងតាមលោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មាធិការជាតិ UNESCO នៃប្រទេស​វៀតណាម ប្រធានគណៈប្រតិភូវៀតណាមដែលចូលរួមមហាសន្និបាតបានឲ្យដឹងថា នេះគឺជាលើកទី២ ហើយ ​ដែលវៀតណាមដើរតួនាទីជាសមាជិកនៃស្ថាប័នគ្រប់គ្រងស្ដីពីវប្បធម៌របស់អង្គការយូណេស្កូ។ ប្រការនេះមានសារៈសំខាន់ ដោយបញ្ជាក់ពីគោលនយោបាយការបរទេសត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម។ ការជាប់ឆ្នោតដោយមានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនក៏បង្ហាញពីកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ ក៏ដូចជាការជឿទុកចិត្ត និងការគាំទ្ររបស់សហគមន៍អន្តរជាតិ​ចំពោះវៀតណាមក្នុងការរួមចំណែក និងការគ្រប់គ្រងយន្តការពហុភាគីសកល។ ការណ៍នេះក៏បានទទួលស្គាល់ការរួមចំណែកយ៉ាងជាក់ស្តែងរបស់វៀតណាមក្នុងទំនាក់ទំនងជាមួយ UNESCO ក្នុងការថែរក្សា អភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌរបស់វៀតណាម និងនៅលើលើពិភពលោក។ នេះក៏ជាលទ្ធផលនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រការទូតវប្បធម៌រហូតដល់ឆ្នាំ ២០៣០៕

បកប្រែដោយ Thuy Anh