បន្ទាប់ពីពិធីបើកសកម្មភាពវប្បធម៌ និងសិល្បៈជាច្រើនត្រូវបានរៀបចំឡើងដូចជា ក្បួនដង្ហែសត្វនាគតាមទូកនៅទន្លេ Ngo Dong; ការទស្សនាកម្សាន្តវាលស្រែស្រូវទុំ…បានទាក់ទាញការចូលរួមពីអ្នកតំបន់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

leftcenterrightdel
ក្បួនដង្ហែសត្វនាគតាមទូកនៅទន្លេ Ngo Dong ក្នុងពិធីបើក

ក្រៅពីពិធីបើក សប្តាហ៍ទេសចរណ៍ Ninh Binh ឆ្នាំ ២០២៣  ក៏មានសកម្មភាពវប្បធម៌ និងទេសចរណ៍ប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលមានលក្ខណៈដាច់ដោយឡែកដូចជា៖ ការតាំងបង្ហាញផលិតផលសិប្បកម្មប្រពៃណី, ទួរទេសចរណ៍ថតរូបវាលស្រែស្រូវទុំ ; កម្មវិធីស្រាវជ្រាវ និងណែនាំផលិតផលទេសចរណ៍ Ninh Binh; ការតាំងពិព័ណ៌រូបថតស្តីពីវប្បធម៌នៃរាជកាលស្តេចត្រាន (Tran) នៅបេតិកភណ្ឌ Trang An និងការបង្ហាញអាយ៉ងទឹក; ចម្រៀងប្រជាប្រិយនៃភូមភាគទាំងបីរបស់វៀតណាមផងដែរ៕

បកប្រែដោយ Pham Diep