leftcenterrightdel
មធ្យោបាយរបស់កងទ័ពការពារព្រំដែនទីក្រុង Da Nang ត្រៀមខ្លួនបំពេញភារកិច្ច

ជាអង្គភាពដែលត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ប្រគល់ឲ្យបំពេញភារកិច្ចការពារសន្ដិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅលើដងទន្លេ Han ក្នុងអំឡុងពេលរៀបចំពិធីបុណ្យបាញ់កាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៣ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុង Da Nang បានអនុវត្តផែនការសម្របសម្រួលជាមួយកងកម្លាំងការពារសន្តិសុខសម្រាប់ព្រឹត្តិការណ៍នេះ។

លោកវរសេនីយ៍ឯក Tran Cong Thanh មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងបានឲ្យដឹងថា ក្នុងអំឡុងពេលប្រព្រឹត្ដទៅពិធីបុណ្យនេះ កងទ័ពការពារព្រំដែនទីក្រុង Da Nang នឹងកៀងគរកងកម្លាំង និងមធ្យោបាយជាច្រើន ទន្ទឹមនឹងនោះបំពាក់ម៉ាស៊ីនបូមទឹកដែលមានសមត្ថភាពធំៗលើនាវា ដើម្បីជួយដល់កម្លាំងបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងសម្របសម្រួលជាមួយមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ១១៥ ផងដែរ៕

បកប្រែដោយ Pham Diep