នេះជាសេចក្តីប្រកាសដែលលោក Kevin McCarthy ប្រធានសភាជាន់ទាប បានធ្វើឡើងបន្ទាប់ពីជំនួបចរចាកាលពីម្សិលមិញ (ថ្ងៃទី ២៥ ឧសភា)។ លោក Joe Biden ប្រធានាធិបតីនិងលោក McCarthy ប្រធានសភាជាន់ទាប នៅតែមានការខ្វែងគំនិតលើការចំណាយ ពន្ធ និងតម្រូវការការងារចំពោះកម្មវិធីប្រឆាំងភាពក្រីក្រ។

leftcenterrightdel
លោក Kevin McCarthy ប្រធានសភាជាន់ទាបអាមេរិក (ឆ្វេង) ក្នុងជំនួបចរចាលើពិដានបំណុលសាធារណៈជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក នាថ្ងៃទី ២២ ឧសភា ឆ្នាំ ២០២៣ (រូបថត៖ AFP/VNA)

យ៉ាងណាមិញ ភាគីទាំងពីរមានទំនុកចិត្តថា ពួកគេអាចរកឃើញចំណុចរួមក្នុងពេលឆាប់ៗ បន្ទាប់ពីជំនួបចរចាប្រកបដោយប្រសិទ្ធភាពអស់រយៈពេលជាច្រើនម៉ោង។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក McCarthy បាននិយាយថា វឌ្ឍនភាពច្បាស់លាស់មួយចំនួនត្រូវបានកត់សម្គាល់ ប៉ុន្តែនៅតែមានបញ្ហាជំពាក់ជំពិនមួយចំនួន ហើយក្រុមចរចាកំពុងធ្វើការ ២៤/៧ ដើម្បីខិតខំដោះស្រាយបញ្ហានេះ។ ក្នុងពេលជាមួយគ្នានោះ លោក Kevin Hern សមាជិកសភាជាន់ទាប បាននិយាយថា កិច្ចព្រមព្រៀងអំពីពិដានបំណុលអាចសម្រេចបាននៅរសៀលថ្ងៃទី ២៦ ឧសភា។ ប្រការនេះ នឹងជួយជៀសផុតពីហានិភ័យនៃក្ស័យធន ដែលនឹងបង្កឡើងភាពចលាចលដល់ទីផ្សារ ហិរញ្ញវត្ថុសកល ហើយនឹងរុញច្រានសហរដ្ឋអាមេរិកធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច៕

តាម vovworld.vn