ASEM Food  Court ជាព្រឹត្តិការណ៍ផ្លាស់ប្តូវប្បធម៌និងទេសណ៍អន្តរជាតិ ដោយមានការចូលរួមពីមន្ត្រីការទូតមកពីស្ថានទូតនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអឺរ៉ុប។ លោក Nguyen Vu Tung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកូរ៉េខាងត្បូង បានផ្ញើវីដេអូសុន្ទរកថាអបអរសាទរជូនពរព្រឹត្តិការណ៍នេះ។

leftcenterrightdel
នំបញ្ចុកសាច់ជ្រូកអាំងវៀតណាមមានវត្តមាននៅមណ្ឌលម្ហូបអាហារ ASEM នៅកូរ៉េខាងត្បូង (រូបថត​៖ vietnamplus.vn)

តំណាងគណៈកម្មការរៀបចំ ASEM Food Court បានឲ្យដឹងថា ដោយមានគោលនយោបាយឆ្ពោះទៅរកទិសខាងត្បូង ផ្តោតទៅលើប្រទេសអាស៊ីអាគ្នេយ៍ ព្រឹត្តិការណ៍នេះបានបង្ហាញមុខម្ហូបប្រមាណជា ៣០ មុខរបស់ប្រទេសវៀតណាម កម្ពុជា ថៃ ឥណ្ឌូណេស៊ី... និងប្រទេសអឺរ៉ុប។ នំបញ្ចុកសាច់ជ្រូកអាំងនិងហ្វើវៀតណាមក៏ត្រូវបានរៀបចំជូនអ្នកទទួលទាន។

យោងតាមលោក Kim Jung-ryul នាយកប្រតិបត្តិ ASEM Food បានឲ្យដឹងថា ASEM Food ក្នុងគោលបំណងជួយឲ្យភ្ញៀវទេសចរអន្តរជាតិ និងកូរ៉េខាងត្បូង មានឱកាសភ្លក់រសជាតិម្ហូបអាហារ និងស្វែងយល់វប្បធម៌នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងអឺរ៉ុប៕

បកប្រែដោយ Thuy Anh