នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសនារសៀលថ្ងៃទី ១៦ ខែតុលា ឆ្លើយសំណួរទាក់ទងនឹងទីម័រឡេស្តេនឹងចូលជាសមាជិកពេញសិទ្ធិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខនេះ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ chinhphu.vn)

“ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ កាលពីខែឧសភា កន្លងទៅ អាស៊ានបានសម្រេចចិត្តបញ្ចូលទីម័រឡេស្តេជាសមាជិកពេញសិទ្ធិទី ១១ របស់សមាគម។ ពិធីបញ្ចូលសមាជិកគ្រោងនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅថ្ងៃទី២៦ ខែតុលា។ វៀតណាមស្វាគមន៍ទីម័រឡេស្តេក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ហើយជឿជាក់ថា ទីម័រឡេស្តេនឹងរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយភាពធន់ ភាពច្នៃប្រឌិត និងផ្តោតលើធនធានមនុស្ស”៕

បកប្រែដោយ Thanh Cong