“វេទិកាអនាគតអាស៊ានឆ្នាំ២០២៥ គឺជាឱកាសដើម្បីជំរុញអាស៊ានឈានទៅមុខ”
កប.អនឡាញ - “វេទិកាអនាគតអាស៊ាន (AFF) ឆ្នាំ២០២៥ គឺជាគំនិតផ្តួចផ្តើមដ៏វិជ្ជមានរបស់វៀតណាម ជាឱកាសដើម្បីជំរុញអាស៊ានឈានទៅមុខ”។
នេះជាការលើកឡើងរបស់លោកស្រី Sarah Al Bakri Devadason ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសនៃព្រឹត្តិការណ៍ AFF លើកទី២ នៅឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកុម្ភៈ។
    |
 |
លោកស្រី Tiffany McDonald ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ VOV) |
យោងតាមលោកស្រីឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំអាស៊ាន ការដែលវេទិកាអនាគតអាស៊ាន (AFF) ត្រូវបានប្រារព្ធឡើងលើកទី២ នៅប្រទេសវៀតណាម បានបង្ហាញពីចក្ខុវិស័យឆ្ពោះទៅអនាគតរបស់វៀតណាមសម្រាប់តំបន់។ ប្រធានបទនៃ AFF 2025 គឺ "កសាងអាស៊ានសាមគ្គី បរិយាប័ន្ន និងភាពធន់ក្នុងពិភពលោកកំពុងប្រែប្រួលយ៉ាងស្មុគ្រស្មាញ" ក៏ស្របតាមគោលការណ៍ស្នូលរបស់អាស៊ាន និងផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យរបស់ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៥។ លោកស្រី Sarah Al Bakri Devadason បានសង្កត់ធ្ងន់ថា វេទិកាអនាគតអាស៊ាន គឺជាគំនិតផ្តួចផ្តើមដ៏វិជ្ជមានរបស់វៀតណាម។ ប្រធានបទនៃវេទិកានេះដែលពាក់ព័ន្ធទៅនឹងគំនិតអំពីសាមគ្គីភាព បរិយាប័ន្ន និងសមត្ថភាពស្ដារឡើងវិញ ស្របនឹងអាស៊ាន និងប្រទេសសមាជិកអាស៊ាន ហើយជាផ្នែកមួយនៃគោលការណ៍ស្នូលរបស់អាស៊ាន។ ក្នុងបរិបទនៃភូមិសាស្ត្រនយោបាយដែលមានបញ្ហាប្រឈមជាច្រើន ខ្ញុំចាត់ទុកថា វេទិកានេះផ្តល់ឱកាសសម្រាប់ការសន្ទនាដោយស្មោះត្រង់ និងពេញលេញរវាងមនុស្សដែលយកចិត្តទុកដាក់ដល់ប្រធានបទនេះ និងមនុស្សដែលយកចិត្តទុកដាក់ដល់ការជំរុញអាស៊ានឈានទៅមុខ។
ក្នុងនាមជាប្រទេសដែលកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំនេះ ម៉ាឡេស៊ីកំពុងជំរុញការអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ ដូច្នេះ AFF 2025 នឹងពង្រឹងកម្លាំងរបស់តំបន់ ដោយដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាស៊ានដែលសាមគ្គី និងត្រៀមខ្លួនជាស្រេចសម្រាប់ពេលអនាគត។ លោកស្រី Sarah Al Bakri Devadason បានអះអាងថា សុន្ទរកថាដ៏សំខាន់របស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពិធីបើកវេទិកាអនាគតអាស៊ានឆ្នាំ២០២៥ នៅថ្ងៃទី ២៥ ខែកុម្ភៈ បង្ហាញពីការគាំទ្រដ៏រឹងមាំរបស់ម៉ាឡេស៊ីចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម៕
បកប្រែដោយ Thuy Anh