នាពេលថ្មីៗនេះ ក្នុងអំឡុងឆ្នាំ២០២១-២០២៤ វៀតណាមបានអនុវត្ត និងជំរុញយ៉ាងសកម្មនូវការសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េខាងត្បូង។ លោក Lee Jang-keun ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអាស៊ាន បានវាយតម្លៃថា ការសម្របសម្រួលរបស់វៀតណាម បានរួមចំណែកពង្រឹង និងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េខាងត្បូង ក្នុងដំណាក់កាលថ្មី៖ “ជាដំបូងបង្អស់ ក្នុងក្របខណ្ឌសម្របសម្រួលជាតិរបស់វៀតណាម ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសនូវគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េខាងត្បូង-អាស៊ាន នៅកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង នៅឆ្នាំ២០២២។ ទីពីរ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក៏បានសន្យាថានឹងបង្កើនការរួមចំណែកប្រចាំឆ្នាំដល់មូលនិធិកិច្ចសហប្រតិបត្តិការទាក់ទងនឹងអាស៊ានដល់ ៤៨ លានដុល្លាររហូតដល់ឆ្នាំ២០២៧ ដើម្បីគាំទ្រដល់គម្រោងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដែលបានអនុវត្តក្នុង និងជាមួយអាស៊ាន។ ទី៣  កាលពីឆ្នាំមុន ក្រោមការសម្របសម្រួលរបស់វៀតណាម មេដឹកនាំអាស៊ាន និងប្រធានាធិបតីកូរ៉េខាងត្បូង បានអនុម័តដោយជោគជ័យនូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។ ទី៤ ក្នុងនាមជាអ្នកសម្របសម្រួលរបស់វៀតណាម ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េខាងត្បូង នាខែតុលាខាងមុខ”។

leftcenterrightdel
លោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងប្រធានគណៈប្រតិភូមកពីបណ្តាប្រទេសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៣០ (AEMR-30) នៅទីក្រុង Luang Prabang ភាគខាងជើងឡាវ (ឆ្នាំ២០២៤) (រូបថត៖ vnanet.vn)

អនុវត្តតាមសមិទ្ធិផលនានា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរួមនៃសហគមន៍អាស៊ាន ដោយរួមគ្នាឆ្ពោះទៅអនាគត។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោកស្រី Ton Thi Ngoc Huong បានអះអាងថា៖ “អាស៊ានតែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ហើយឈានចូលដំណាក់កាលបន្ទាប់ រួមជាមួយនឹងអាស៊ានឆ្ពោះទៅការកសាង និងអភិវឌ្ឍការប្រកាសចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ វៀតណាមនឹងបន្តចូលរួមចំណែកយ៉ាងសកម្ម វិជ្ជមាន និងមានការទទួលខុសត្រូវក្នុងការលើកកម្ពស់តួនាទី មុខតំណែង កិត្យានុភាព រក្សាសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាការពង្រឹងភាពខ្លួនទីពឹងខ្លួន ដើម្បីឱ្យអាស៊ានអាចសម្របខ្លួនបានកាន់តែមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមក្នុងបរិបទនៃតំបន់ និងស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ដែលធ្វើឡើងនៅប្រទេសឡាវនាពេលថ្មីៗនេះ វៀតណាមបានចូលកាន់ដំណែងជាផ្លូវការក្នុងការសម្របសម្រួលទំនាក់ទំនងរវាងអាស៊ាន និងដៃគូថ្មីពីរគឺ នូវែលសេឡង់ និងចក្រភពអង់គ្លេស។ នេះជាលើកដំបូងដែលវៀតណាមបានសម្របសម្រួលដៃគូពីរក្នុងពេលតែមួយក្នុងរយៈពេលតែមួយ។ នាពេលនេះ វៀតណាមកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូនានា ក៏ដូចជាជាមួយប្រ៊ុយណេ ដែលជាប្រទេសសម្របសម្រួលបច្ចុប្បន្ន ដើម្បីអនុវត្តការផ្លាស់ប្តូរតួនាទីសម្របសម្រួលយ៉ាងរលូន និងមានប្រសិទ្ធភាព ព្រមទាំងរៀបចំផែនការជំរុញទំនាក់ទំនងរវាងអាស៊ាន និងដៃគូទាំងពីរនូវែលសេឡង់ និងចក្រភពអង់គ្លេស សម្រាប់ដំណាក់កាលពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧៕

បកប្រែដោយ Minh Trung